• Sun. Mar 13th, 2022

ព្រឹក​ស្អែកនេះ យន្តហោះ​ចិន​នឹង​ដឹក​វ៉ាក់សាំង ៥០ ម៉ឺន​ដូស​ទៀត​មក​ដល់ប្រទេស​កម្ពុជា

271 Shares

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀតនេះ ជាវ៉ាក់សាំងលើកទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើក​ទី១ មានចំនួន ១.៥លានដូស បាន​ដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងលើក​ទី២ ចំនួន ៥០ម៉ឺនដូស បាន​ដឹកមកដល់កាលពី​ថ្ងៃទី១៧ ខែមេសា។

កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក៕

271 Shares
Copy link
Powered by Social Snap