• Tue. Mar 22nd, 2022

ទម្រាំដឹកនាំធនាគារទទួលបានជោគជ័យដ៏អស្ចារ្យ ប្រវត្តិ CEOអេស៊ីលីដា មិនធម្មតានោះទេ

861 Shares

កាលពីសប្តាហ៍មុនយើងបានបើកកកាយនូវការវិវឌ្ឍន៍មុនប្រែក្លាយមកជាធនាគារដ៏ធំនិងល្បីល្បាញឈានមុខនៅកម្ពុជា អេស៊ីលីដា រួចមកហើយ។ ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមណែនាំលោកអ្នកមកស្គាល់សហស្ថានិក ជាអ្នកដឹកនាំដ៏ឆ្នើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជាអ្នកដែលបានលះបង់ជំនះគ្រប់ឧបសគ្គដើម្បីនាំភាពជោគជ័យមកឲ្យធនាគារ អេស៊ីលីដា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព ភ្នំពេញបុស្តិ៍

ប្រជាជនជាច្រើនបានស្គាល់ធនាគារ អេស៊ីលីដា ដែលជាធនាគារដ៏ចំណាស់ក្នុងស្រុក និងមានសាខារាប់រយនៅកម្ពុជា។ ប៉ុន្ដែ មានមនុស្សមិនច្រើនទេ ដែលបានដឹងថា តើនរណាដែលនៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់ធនាគារ អេស៊ីលីដា?

លោកបណ្ឌិត អ៊ិន ចាន់នី ជាជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែ​មិថុនា ឆ្នាំ១៩៦០ មានស្រុកកំណើតនៅខេត្តព្រៃវែង និងមានឪពុកជាមន្ត្រីយោធាចូលនិវត្តធ្វើការងារជាចារកិច្ច។ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅអាមេរិក មុខជំនាញ «ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាស» នៅសាកលវិទ្យាល័យ Harvard ដ៏ល្បីរបស់ពិភពលោក ខណៈដែលលោកធ្វើជាគ្រូបង្រៀន។ ឆ្នាំបន្ទាប់លោកក៏បានធ្វើការងារក្នុងវិស័យហរិញ្ញវត្ថុជាមួយអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP។

រូបភាព ធនាគារអេស៊ីលីដា

លោក អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ។ លោកបណិ្ឌត​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជា​សហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា (​អេស៊ីលីដា) តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទីជាប្រធាន​នាយក​ប្រតិបត្តិ លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ អេស៊ីលីដា ព្រម​ទាំង​ប្រតិបត្តិផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគទុនិក​របស់​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

រូបភាព Fresh news

បណ្ឌិត អ៊ិន ចាន់នី កាន់តួនាទីជាច្រើន ដូចជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Entrepreneurship Development Fund (EDF) ជា​បរធន​បាល​កិច្ច​បង្កើត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ។ លោក​បណ្ឌិត​ជា​អ្នក​តំណាង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​សមាជិក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ។

លោក​បណ្ឌិត ចាន់នី បាន​ប្រែក្លាយ​ធនាគារ​អេស៊ីលីដា​ដែល​ធ្លាប់ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ផ្តោតលើ​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ក្លាយ​ទៅ​ជា​ធនាគារ​លំដាប់​កំពូល​មួយ​នៅ​កម្ពុជា​ដែល​មាន​ចំណែក​ទីផ្សារ​ធំជាងគេ ទាំង​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ដែល​មាន​ចំណែក​ទីផ្សារ​ជិត​ ៥០% ​។ នៅ​ដំណាច់​ខែកុម្ភៈ​ឆ្នាំ​ ២០២០ ធនាគារ អេស៊ីលីដា ភី អិលស៊ី មាន​អតិថិជន​ឥណទាន​ចំនួន​ ៤០៥ ៦២០ និង​ប្រាក់​បញ្ញើ​មាន​ចំនួន ២ ៣៦៦ ៦១១ គណនី​។

រូបភាព ធនាគារអេស៊ីលីដា

លោកបណ្ឌិត អ៊ិន ចាន់នី បានឲ្យតំបូន្មានថា៖  អ្វីដែលខ្ញុំធ្វើកើតនេះ គឺដោយសារ ខ្ញុំចូលចិត្តស្តាប់ ខ្ញុំស្តាប់ត្រូវ ខ្ញុំគិតត្រូវ សម្រេចចិត្តត្រូវ និងខ្ញុំយកមកអនុវត្តន៍ត្រូវ។ លោកបន្តថា ខ្ញុំមានចរិតមួយ គឺស្តាប់អ្នកនៅជុំវិញខ្លួន។ ពេលគេឲ្យយោបល់មកខុសក៏ដោយ ត្រូវក៏ដោយ ខ្ញុំស្តាប់សិន ខ្ញុំគិតហើយ បានខ្ញុំឲ្យយោបល់ទៅវិញ។ បើខ្ញុំមិនអាចធ្វើបាន ខ្ញុំពន្យល់ បើខ្ញុំធ្វើបាន ខ្ញុំទទួលយក។ ខ្ញុំឲ្យតម្លៃខ្ពស់លោកអ្នកឲ្យយោបល់

សូមចុចអានអត្ថបទខាងក្រោម៖

861 Shares
Copy link
Powered by Social Snap