• Sat. Mar 19th, 2022

លោក ហេង ឡេង ដំណាង ឧកញ៉ា ឡេង ប្រុស នាំយកអង្ករ និងត្រីខទៅឧបត្ថម្ភដល់រដ្ឋបាលរាជធានីដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩

108 Shares

លោក ហេង ឡុង តំណាង ឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា បាននាំយកអំណោយជាអង្ករ និងត្រីខ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩នៅភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា ដែលបានផ្តល់អង្ករ ចំនួន៥តោន និងត្រីខ កំប៉ុង ចំនួន២០០កេស ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩បានទាន់ពេលវេលា៕

108 Shares
Copy link
Powered by Social Snap