• Mon. Mar 14th, 2022

ឧកញ៉ា ហេង សៀ ចេញលិខិតសុំទោស និងទម្លាយថា យូប៊ី ទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនពេក

233 Shares

ទីបំផុតរឿងរ៉ាវប្ដឹងផ្ដល់គ្នារវាង លោក ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ត្រូវបានរកដំណោះស្រាយឃើញហើយ ដោយខាងភាគីលោកឧកញ៉ា សុខចិត្តបានចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។

ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញ មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ។

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវី៕

233 Shares
Copy link
Powered by Social Snap