• Thu. Mar 17th, 2022

ឧកញ៉ា ប៊ុន រតនា យកថ្ងៃខួបកំណើតប្រកាសបើកលក់គម្រោងផ្ទះវីឡា Amazing Villa

278 Shares

ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោកឧកញ៉ា ប៊ុន រតនា បានបង្កើតការភ្ញាក់ផ្អើលមួយ ដោយយកថ្ងៃដ៏ពិសេសរបស់លោក ប្រកាសបើកមុខជំនួញខាងអចលនទ្រព្យថ្មីសន្លាងមួយបន្ថែមទៀត គឺការបើកលក់គម្រោងផ្ទះវីឡាដ៏ស្រស់ស្អាត បែបទាន់សម័យ ឈ្មោះថា អឹមេហ្សីងវីឡា_AmazingVilla

លោកឧកញ៉ា បានបញ្ជាក់ថា៖ «19/05/2021 ជាថ្ងៃកំណើតរបស់ខ្ញុំ

?
?
កូនសូមអរគុណអ្នកមានគុណទាំងពីរដែលផ្តល់កំណើតដល់កូន
?
និងសូមយកថ្ងៃដ៏ពិសេសនេះចេញលក់សាកល្បង គំរោងវីឡា (Private_Villa) #អឹមេហ្សីងវីឡា#Amazing_Villa របស់ខ្ញុំផងដែរ»។

ទន្ទឹមគ្នានេះដែរ ដើម្បីជាការអបអរសាទរថ្ងៃខួបកំណើត និងស្វាគមន៍ការចាប់ផ្ដើមបើកគម្រោងលក់ផ្ទះវីឡា អឹមេហ្សីងវីឡា_AmazingVilla នេះ លោកឧកញ៉ា ប៊ុន រតនា (សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) ក៏បានប្រកាសផ្ដល់ជូននូវប្រូម៉ូសិនពិសេស ដោយលក់បញ្ចុះតម្លៃរហូតដល់ ៥០,០០០$ សម្រាប់អតិថិជន ដំបូងដែលអញ្ជើញមកកក់ ឬទិញផ្ទះ ផងដែរ។

គ្រោង អឹមេហ្សីងវីឡា_AmazingVilla គឺជាគំរោងវីឡាឯកជនបែបទំនើបមួយ ក្នុងចំណោមគំរោងជាច្រើនទៀតរបស់ អឹមេហ្សីងលែន_AmazingLand ដែលអភិវឌ្ឍន៍គម្រោងដោយលោក ឧកញ៉ា ប៊ុន រតនា ផ្ទាល់។ ផ្ទះវីឡា AmazingVilla មានទំហំផ្ទះ 7x13m មាន 4បន្ទប់គេង 5បន្ទប់ទឹក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងម៉ូដវីឡាទាន់សម័យ របស់លោក ឧកញ៉ា ប៊ុន រតនា សាងសង់ឡើង ដោយមានបន្ទប់មេគ្រួសារដ៏ធំទូលាយ បន្ទប់ទទួលភ្ញៀវធំ មានស្កាយបារ និងមានបន្ទប់ខារ៉ាអូខេ ថែមទៀតផង។ ទីតាំងស្ថិតនៅ ចម្ងាយ ត្រឹមតែ 500 ម៉ែត ប៉ុណ្ណោះ ពី Grand Phnom Penh។

អឹមេហ្សីង វីឡា គិតដល់ការរស់នៅរបស់លោកអ្នក!

278 Shares
Copy link
Powered by Social Snap