• Mon. Mar 14th, 2022

កញ្ញា មាន ពេជ្ររីតា៖ រាល់ការចោទប្រកាន់ថារកស៊ីលក់ខ្លួនម្តង ៣០០$ និងធ្លាប់បានរួមភេទជាមួយនាងខ្ញុំ២-៣ដង គឺជាការមួលបង្កាច់របស់ឧកញ៉ា ហេង សៀ

39 Shares

កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលកំពុងមានរឿងក្តីក្តាំដ៏កក្រើកជាមួយឧកញ៉ា ហេង សៀ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើករណីជម្លោះជាមួយឧកញ៉ា ហេង សៀ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កញ្ញា មាន ពេជ្ររីតា បានឆ្លើយបំភ្លឺប្រាប់តុលាការថា៖ រាល់ការចោទប្រកាន់ថានាងខ្ញុំជាស្រីរកស៊ីលក់ខ្លួនម្តង ២០០$ ឬ ៣០០$ និងថាធ្លាប់បានរួមភេទជាមួយនាងខ្ញុំ ២-៣ដង និងថានាងខ្ញុំជាស្រីចិញ្ចឹមលួចលាក់ គឺជាការមួលបង្កាច់ដោយព្រៃផ្សៃថោកទាប និងមើលងាយដល់ស្ត្រីភេទទន់ខ្សោយ អមនុស្សធម៌បំផុត របស់បុគ្គលល្មោភកាម ហេង សៀ នេះ ។

កញ្ញា ពេជ្ររីតា បញ្ជាក់ថា ជាការពិតនាងខ្ញុំ ពុំដែលមានទំនាក់ទំនងស៊ីជម្រៅស្នេហាអី ជាមួយមនុស្សប្រភេទនេះម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះហេង សៀ ស្មើនឹងចៅ និង ជីតា ។

កញ្ញាបញ្ជាក់បន្ថែមថា នាងខ្ញុំ បានសុំអោយលោកចៅក្រមស៊ើបសួរសម្រេច លើកលែងចោទប្រកាន់ចំពោះរូបនាងខ្ញុំ ដោយហេតុថានាងខ្ញុំពុំមានចេតនាចាក់ឈ្មោះ ហេង សៀ ដើម្បីយកទូរស័ព្ទមកធ្វើជាកម្មសិទិ្ធរបស់នាងខ្ញុំ ដូចការចោទប្រកាន់ឡើយ។ នាងខ្ញុំគ្រាន់តែយកកាំបិតនេះមកក្រវាសចុះឡើង ដើម្បីការពារខ្លួនឲ្យបានរួចផុតពីអំពើ ដ៏ឃោឃៅព្រៃផ្សៃថោកទាបបំផុត និងពីការប៉ុនប៉ងរំលោភនាងខ្ញុំពីសំណាក់ឈ្មោះ ហេង សៀ នេះប៉ុណ្ណោះ៕

39 Shares
Copy link
Powered by Social Snap