• Fri. Mar 25th, 2022

កញ្ញា មាន ពេជ្ររីតា៖ កូនកាំបិតក្នុងកាបូបដែលវាសចំ ឧកញ៉ា ហេង សៀ គឺនាងទុកប្រើទូទៅ និងជាទម្លាប់ធម្មតារបស់មនុស្សស្រី

266 Shares

កញ្ញា មាន ពេជ្ររីតា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅបំភ្លឺបន្ថែមមុខតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងក្តីក្តាំដ៏កក្រើកជាមួយឧកញ៉ា ហេង សៀ ។ ក្នុងចំណោមការស្រាយបំភ្លឺហេតុផលជាច្រើនរបស់ខ្លួន ពិធីការិនី ទូរទស្សន៍ My TV រូបនេះ ក៏បានពន្យល់យ៉ាងលម្អិតលើករណី ដែលកញ្ញា ដាក់កូនកាំបិត ក្នុងកាបូបតាមខ្លួនយ៉ាងដូច្នេះថា៖

«នៅពេលខ្ញុំវាសកាំបិតនោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ ដោយស្ថានភាពពេលនោះនាងខ្ញុំមានអារម្មណ៍ខឹងផង ភ័យផង និងមិនមានស្មារតីនឹងនរទាល់តែសោះ។ នៅពេលឈ្មោះ ហេង សៀ ដកខ្លួនថយចេញពីក្នុងឡាន នាងខ្ញុំក៏បានស្រវាចាប់យកទូរស័ព្ទនៅក្បែរដៃ ដោយគិតថាជាទូរស័ព្ទរបស់ខ្លួនឯង ជ្រុះធ្លាក់។ នាងខ្ញុំក៏បានប្រញាប់បើកទ្វារឡានចុះចេញទាំងអារម្មណ៍មិននឹងនរ និងគ្មានស្បែកជើង ពេលចេញមកខាងក្រៅឡាន នាងខ្ញុំដើរទៅមុខ បកក្រោយដោយពុំដឹងថាត្រលប់ទៅផ្ទះវិញតាមផ្លូវណាទេ នាងខ្ញុំដើរផងរត់ផង រហូតដល់ផ្សារគីឡូលេខ៤ ទើបដឹងថាដល់ផ្លូវចូលផ្ទះរបស់នាងខ្ញុំ»។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

បច្ចុប្បន្ន កញ្ញា មាន ពេជ្ររីតា កំពុងតែតស៊ូតាមផ្លូវច្បាប់ជាមួយក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដមកវិញ និងបានដាក់ពាក្យបណ្ដឹងបកទៅវិញទៅខាងភាគី ឧកញ៉ា ហេង សៀ រួចហើយផងដែរ៕

266 Shares
Copy link
Powered by Social Snap