• Sat. Mar 19th, 2022

ឧកញ៉ាដើមកំណើតចិន ទឹង ភីពាង កំពុងជោគជ័យក្តោបក្តាប់ជំនួញប្រាក់លានជាច្រើនក្នុងដៃទាំងកម្ពុជានិងពិភពលោក

144 Shares

លោកឧកញ៉ា ទឹង ភីពាង គឺម្ចាស់ក្រុមហ៊ុន Zhengheng Group ដែលមានបុត្តសម្ព័ន្ធក្រុមហ៊ុនគ្រាក់ៗក្នុងពហុឧស្សាហកម្មទាំងនៅប្រទេសកម្ពុជា និងបណ្តាលប្រទេសលើពិភពលោក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

Zhengheng Group ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១៧ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន Zhengheng បានចូលរួមនៅក្នុងវិស័យជាច្រើនរួមមាន៖ ធនាគារ ការវិនិយោគ អចលនទ្រព្យ អ៊ីនធឺណិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធនធានមនុស្ស ការអភិវឌ្ឍកម្មវិធី software និងវិស័យផ្សេងៗទៀត។​ Zhengheng មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅប្រទេសចិន (រួមទាំងហុងកុង និងតៃវ៉ាន់) សហរដ្ឋអាមេរិក ថៃ ឡាវ និងប្រទេសនិងតំបន់ផ្សេងៗទៀត។ 

លោកឧកញ៉ា ទឹង ភីពាង (Deng Pi Bing) គឺជាជនជាតិខ្មែរ ខ្សែស្រលាយចិន កើតនៅឆ្នាំ ១៩៨០ នៅក្នុងខេត្តហ៊ូណាន ប្រទេសចិន។ លោកបានមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៣ ហើយបានចាប់ផ្តើមធ្វើការលើវិស័យវិស្វកម្មព័ត៌មានអ៊ិនធឺណិត។

ក្នុងឆ្នាំ ២០១០ លោកចូលរួមក្នុងការបង្កើតវេទិការផ្សព្វផ្សាយព័ត៌មានធនធានមនុស្ស CAMHR។ ក្នុងឆ្នាំ ២០១៧ លោកបានបង្កើតក្រុមហ៊ុន ខេមបូឌា ហ្សេង ហេង ហើយនៅឆ្នាំដដែលលោកបានបង្កើតក្រុមហ៊ុនអចលនទ្រព្យ Zhenghneg ។ នៅឆ្នាំដដែលលោកបានទិញយក CAMBO TECHNOLOGY Co., LTD និងបានវិនិយោគនៅក្នុងសហគ្រាសជាង ១០ ។

ឆ្នាំ២០១៧ លោកឧកញ៉ា បានចាប់ផ្តើមគម្រោងរួមបញ្ចូលគ្នានៃរមណីយដ្ឋានទេសចរណ៍វប្បធម៌ខ្នាតធំមួយនៅខេត្តកោះកុង ឈ្មោះថា Long Bay-Dara Sakor ដែលមានផ្ទៃដីរហូតដល់ទៅ ២លានម៉ែត្រការ៉េ។ Long Bay-Dara Sakor គឺជាគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៍ដំបូងគេនៅប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងលំនៅដ្ឋាន អគារការិយាល័យ ពាណិជ្ជកម្ម វីឡា ការបង្កើតវប្បធម៌និងទេសចរណ៍។

នៅចុងឆ្នាំ ២០១៩ លោក ទឹង បានចាប់ផ្តើមវិនិយោគលើគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនៅតំបន់សេដ្ឋកិច្ចភ្នំពេញថ្មី ដែលមានផ្ទៃដីសរុប ៦០០,០០ ម៉ែត្រការ៉េ និងដំណាក់កាលទីមួយគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម OCT ដែលមានផ្ទៃក្រលាជាង ២០០,០០០ ម៉ែត្រការ៉េ។

គិតមកដល់ពេលបច្ចុប្បន្ន លោក ទឹង ភីពាង ជាប្រធានសមាគមលើកកម្ពស់ទេសចរណ៍កម្ពុជាចិន, ប្រធានសមាគមធុរកិច្ចចិននៅអាស៊ាន, ប្រធានក្រុមហ៊ុន Zhengheng, ប្រធានក្រុមហ៊ុនអចលនទ្រព្យ Zhenghneg, នាយក/សហស្ថាបនិកក្រុមហ៊ុន CAMHR , CAMBO TECHNOLOGY Co., LTD , BIC ហូលឌីង , សមាគមអាស៊ានហុងកុង និងជាប្រធាន/សហស្ថាបនិកនៃ TourAround ។

លោកឧកញ៉ា ទឹង ភីពាង បានផ្តល់អនុសាសន៍ថា៖ នៅពេលដែលសង្គមមានស្ថេរភាពហើយប្រទេសកាន់តែរឹងមាំនោះប្រជាជននឹងមានថាមពលនិងភាពរីករាយបន្ថែមទៀតដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់យើង។

លោកថា ក្នុងនាមជាអ្នកជុំនួញនៃប្រទេសកម្ពុជាយើងប្រកាន់ខ្ជាប់នូវជំនឿមួយគឺ​បេះដូងស្មោះ ផ្លូវត្រឹមត្រូវ ទើបយូអង្វែង

144 Shares
Copy link
Powered by Social Snap