• Tue. Mar 15th, 2022

រដ្ឋអនុម័តគម្រោងបង្កើតរោងចក្រមួយកន្លែងទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក

125 Shares

បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩យ៉ាងណាក្តីក៏ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១កន្លែងនៅរាជធានីភ្នំពេញ។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

125 Shares
Copy link
Powered by Social Snap