• Fri. Mar 25th, 2022

កញ្ញា មាន ពេជ្ររីតា ត្រូវបានសម្រេចលើកលែងការចោទប្រកាន់

7 Shares

នៅថ្ងៃទី៧ ខែមិថុនា តុលាការបានសម្រេចលើកលែងការចោទប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា អតីតបវរកញ្ញា Miss Grand Cambodia ដែលប្តឹងដោយ ឧកញ៉ា ហេង សៀ។ នេះបើយោងតាមដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញឲ្យដឹងនៅថ្ងៃនេះ។

ក្នុងដីកាលើកលែងការឆោទប្រកាន់បានបញ្ជាក់ថា លើកលែងការចោទប្រកាន់លើឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួចមានស្ថានភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា» ប្រព្រឹត្តនៅចំណុចផ្លូវ១៣៨ កែងផ្លូវ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ លើកលែងការចោទប្រកាន់លើកញ្ញា មាន ពេជ្ររីតា ក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ការយកកាំបិតចាក់ទៅលើ ឧកញ៉ា ហេង សៀ នៅថ្ងៃកើតហេតុក្នុងរថយន្ត មិនមែនដើម្បីប្លន់យកទូរស័ព្ទដៃ ឬដើម្បីដណ្តើមយករូបភាពអាសអាភាសក្នុងទូរស័ព្ទនោះទេ ប៉ុន្តែវាជាការប្រើសិទ្ធិការពារខ្លួន នៅពេលដែលលោកហេង សៀ បានបំពានផ្លូវភេទ ប៉ុនប៉ងរំលោភ ទៅលើរូបនាង ហើយការការពារខ្លួនពីការរំលោភបំពានដោយកំរោលខុសច្បាប់នេះ ច្បាប់ក៏មិនបានកំណត់ឱ្យមានការទទួលខុសត្រូវ ឬមានទោសឡើយ៕

7 Shares
Copy link
Powered by Social Snap