• Sat. Mar 19th, 2022

ផ្ទះវីឡាគំរូលំនៅឋាន ហ៊ួត ជា ម៉ាកិត្យា សាងសង់ជិតរួចរាល់100% ត្រៀមឡើងថ្លៃ 6.800$

63 Shares

បន្ទាប់ពីក្រុមជាងជំនាញសម្រុកពន្លឿនការងាររៀងរាល់ថ្ងៃ ក្នុងគម្រោងលំនៅដ្ឋានទើបបើកថ្មី ពេលនេះម៉ូដផ្ទះវីឡាទោល ក្នុងលំនៅឋាន ហ៊ួត ជា ម៉ាកិត្យា របស់លោក ឧកញ៉ា ហ៊ួត ជា បានសម្រេចការសាងសង់សឹងតែ100% ហើយ និងត្រៀមលក់ឡើងថ្លៃ 6.800$ ទៀត តាមស្តង់ដារ និងលក្ខខណ្ឌ របស់ក្រុមហ៊ុនដែលធ្លាប់បានប្រកាសជូនអតិថិជនរបស់ខ្លួន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ដំណើរការសាងសង់ដ៏លឿន ប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ គ្មានជាឧបសគ្គអ្វីរាំងស្ទះ ក្នុងគម្រោងលំនៅដ្ឋាន របស់ លោកឧកញ៉ា ហ៊ួត ជា ក៏ដោយសារតែរាល់គ្រឿងសំណង់គ្រប់ប្រភេទទាំងអស់ គឺជាការផ្គត់ផ្គង់ដោយផ្ទាល់ ពីក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភាៈសំណង់តែម្ដង។ កត្តាទាំងវត្ថុធាតុដើម និងម្ចាស់គម្រោង ជាម្ចាស់តែមួយនេះហើយ ទើបលទ្ធផលផ្ទះគំរូ ជាច្រើនប្រភេទ ត្រៀមប្រកាសស្វាគមន៍អតិថិជន អញ្ជើញទៅទស្សនា និងសិក្សាពីគុណតម្លៃ និងឱកាសវិនិយោគ ក្នុងគម្រោង លំនៅឋាន ហ៊ួត ជា ម៉ាកិត្យា ដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ។

លោកឧកញ៉ា ហ៊ួត ជា ធ្លាប់បានធានាអះអាងថា៖ “លំនៅឋាន ហ៊ួត ជា ម៉ាកិត្យា ចាប់បើកលក់ហើយ ជាមួយនឹងគុណភាពសំណង់រឹងមាំ ការ៉ូសាច់ម៉ាប ក្រាស់ភ្លឺរលោងប្រើមិនសឹករេចរិល ថ្នាំលាបធានាបានគុណភាពលើសពី ៥ ឆ្នាំ ប្រើប្រាស់សម្ភារៈបន្ទប់ទឹកល្អលេខ ១ សរសរ ធ្នឹមក្រាស់រឹងមាំគុណភាពស្តង់ដារបុរីធំៗ”។

លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិអូរចារ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល។ ទីតាំងបុរីជាតំបន់ពោរពេញដោយសក្ដានុពលដ៏លេចធ្លោរ និងអភិវឌ្ឍន៍ខ្លាំង នៅក្បែរព្រលានយន្តហោះថ្មី ៣គីឡូតែប៉ុណ្ណោះ នៅទីប្រជុំជនអូរចារ លើផ្លូវរដ្ឋ ៥០ម៉ែត្រ កែង ៣០ម៉ែត្រក្បែររោងចក្រ ហើយនៅត្រឹមស្ពានទី១២ ផ្លូវទៅស្រុកស្អាងតែម្ដង។ 

លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា មានប្រភេទផ្ទះច្រើនប្រភេទ និងតម្លៃសមរម្យបំផុត ដូចជាប្រភេទផ្ទះវីឡាទោល ផ្ទះអាជីវកម្ម ៣ជាន់ ផ្ទះអាជីវកម្ម ២ជាន់  និងប្រភេទផ្ទះ LV Villa ជាដើម។ ចំពោះតម្លៃ មានចាប់ពី 38.000$ ដល់ 68.000$ ទៅតាមប្រភេទផ្ទះ៕  

ចុចអាន៖ ឧកញ៉ា ហ៊ួត ជា ប្រកាសបើកគម្រោងថ្មីជាប់ប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទិញភ្លាមបញ្ចុះតម្លៃពិសេស

63 Shares
Copy link
Powered by Social Snap