មហាសេដ្ឋីលំដាប់ពិភពលោក Jack Ma ឬមានឈ្មោះពិត Ma Yun គឺជាបុគ្គលមានឥទ្ធិពលមួយរូប។ បុរសមាឌល្អិតនេះក្រៅពីពូកែលើមុខជំនួញ ក្នុងគ្រួសារវិញក៏មហាសេដ្ឋីចិននេះអាចខ្ពក់បានបេះដូងភរិយា តាំងពីលោកនៅក្រីក្រមកម៉្លេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រឿងរ៉ាវផ្ទាល់ខ្លួនកម្រមានអ្នកដឹង ជាពិសេសគឺភរិយារបស់លោក អ្នកស្រី Zhang Ying តែម្ដង ដោយគេគ្រាន់តែដឹងថា អ្នកទាំង ២ បានចាប់ដៃគ្នាធ្វើជំនួញតាំងពីបាតដៃទទេទាំង ២ នាក់។
Jack Ma និងភរិយាបានជួបគ្នាលើកដំបូងនៅវិទ្យាស្ថាន Hangzhou Teacher’s Institute ហើយបានរៀបការជាមួយគ្នាអំឡុងទសវត្សឆ្នាំ ១៩៨០ និងមានកូនចំនួន ៣ នាក់។
អ្នកស្រី Zhang បានលើកពីចំណុចពិសេសស្វាមីរបស់អ្នកស្រីគឺលោក Jack Ma មិនមែនជាបុរសសង្ហារអីនោះទេ តែអ្នកស្រីលង់ស្រឡាញ់ព្រោះគាត់អាចធ្វើរឿងជាច្រើនដែលបុរសសង្ហារមិនអាចធ្វើបាន។
នៅឆ្នាំ ១៩៩៥ ក្រោយចាប់ដៃគ្នាជាមួយអ្នកស្រី Zhang យ៉ាងកម្សត់កម្រ លោក Jack Ma បានចាប់ផ្ដើមបង្កើតក្រុមហ៊ុន China Yellowpages ជាក្រុមហ៊ុនរកស៊ីតាមអ៊ីនធឺណិតមុនគេបង្អស់នៅប្រទេសចិន។ ក្រោយមកទៀត នៅឆ្នាំ ១៩៩៩ ក៏បានបង្កើតក្រុមហ៊ុនអនឡាញដំបូងនៅប្រទេសចិន Alibaba សម្រាប់ការធ្វើពាណិជ្ជកម្មដែលមានដៃគូសហការ ១៦ ក្រុមហ៊ុន។
ការងារនៅក្រុមហ៊ុន Alibaba អ្នកស្រី Zhang គ្រាន់តែមកជួយមើលការខុសត្រូវលើការរៀបចំអាហារសម្រន់ និងភេសជ្ជៈសម្រាប់ក្រុមការងារដែលមកជួបប្រជុំតែប៉ុណ្ណោះ។
អ្នកស្រី Zhang មិនចូលចិត្តបង្ហាញមុខជាសាធារណៈឡើយ គឺចូលចិត្តឯកជនភាពសម្រាប់ជីវិតផ្ទាល់ខ្លួនច្រើនជាង។ អ្នកស្រីក៏ត្រូវបានគេសរសើរថាជាមនុស្សចិត្តល្អ ដែលតែងតែបង្ហាញមុខរាល់កម្មវិធីសង្គម និងកម្មវិធីសប្បុរសធម៌មិនដែលខាន ហើយថែមទាំងវិនិយោគរាប់លានដុល្លារ ដើម្បីពង្រឹងវិស័យអប់រំ និងវិស័យសុខាភិបាលថែមទៀត៕
ប្រភព: meaww