មហាសេដ្ឋី Elon Musk ធ្លាប់បានបង្ហោះសារលើបណ្ដាញសង្គម Twitter ថា លោកនឹងលក់ផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនឲ្យអស់ ពោលគឺនឹងមិនមានផ្ទះផ្ទាល់ខ្លួនឡើយ។
ចុះប្រសិនបើលក់ផ្ទះអស់បែបនេះ តើនាយកប្រតិបត្តិ Tesla និងក្រុមគ្រួសាររបស់លោកនឹងទៅរស់នៅកន្លែងណាវិញ? ចម្លើយងាយៗ៖ ផ្ទះជួល។
ជាការពិត បុរសដែលមានទ្រព្យសម្បត្តិ ១៦៩,៨ ពាន់លានដុល្លាររូបនេះ កំពុងរស់នៅក្នុងផ្ទះដែលមានទំហំ ៣៧,១៦ ម៉ែត្រការ៉េ រាងជាចតុកោណកែង ដែលមានតម្លៃប្រមាណ ៥ ម៉ឺនដុល្លារ/ខែ។ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតវាហាក់ដូចជាមិនសូវទំនងព្រោះបើគ្រាន់តែតម្លៃផ្ទះដែល Elon Musk វៃចេញគឺ ទទួលបានទឹកប្រាក់សរុប ៧០ លានដុល្លារទៅហើយ។
គេដឹងថា ផ្ទះដែល CEO កំពុងស្នាក់អាស្រ័យគឺជួលពីក្រុមហ៊ុន SpaceX របស់លោកតែម្ដង ហើយក៏មានទីតាំងនៅក្បែរក្រុមហ៊ុននោះផងដែរ នៅតំបន់ Boca Chica រដ្ឋ Texas។ ផ្ទះនោះទៀតសោត សាងសង់ដោយក្រុមហ៊ុនមួយឈ្មោះ Boxabl ដែលជំនាញផ្នែកសាងសង់ផ្ទះតូចៗ សម្រាប់អ្នកចង់បានរបៀបរស់នៅបែបថែរក្សាបរិស្ថាន។
យ៉ាងណាមិញ Elon Musk ក៏នៅសល់ផ្ទះមួយខ្នងទៀតដែរនៅតំបន់ Bay Area ដែលទុកគ្រាន់សម្រាប់រៀបចំកម្មវិធីផ្សេងៗ ហើយលោកក៏ទម្លាយឲ្យដឹងដែរថា ប្រសិនបើមានអ្នកទិញលោកក៏មិនរុញរាក្នុងការវៃចេញដូចគ្នា៕
ប្រភព: therichest