• Mon. Mar 14th, 2022

ណែនាំ​ឲ្យ​ស្គាល់​​​ទីក្រុងចំនួន ៧ ​មាន​អត្រា​ចំណូល​ខ្ពស់​ដាច់គេនៅអាមេរិក

322 Shares

បើ​និយាយ​ដល់​សហរដ្ឋ​អាមេរិក នោះ​គេ​សំដៅ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច​ដ៏​រីកចម្រើន​ឈានមុខ​គេ​។ ប្រទេស​ស្ថិត​នៅ​ទ្វី​បអាមេរិក​ខាង​ជើង​នេះ ​សំបូរមហាសេដ្ឋី​​ ខណៈ​អត្រា​ប្រា​ក់ចំណូល​ពលរដ្ឋម្នាក់ៗ​ខ្ពស់​កប់ពពក។

ឧកញ៉ាញ៉ូវស៍​សូម​លើក​យក​នូវ​ទីក្រុង​ចំនួន ៧ ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ នៃ​សហរដ្ឋ​អាមេរិក ដែល​មាន​អត្រា​ចំណូល​ខ្ពស់​បំផុត​ប្រចាំ​ប្រទេស​ដូច​ត​ទៅ៖

7/ទីក្រុង Highland Park រដ្ឋ Texas

បើ​និយាយ​ពី​ទីក្រុង​ដែល​មាន​ចំណូល​ខ្ពស់​បំផុត​ មិនអាច​មើល​រំលង​ទីក្រុង Highland Park នៅ​រដ្ឋ​ Texas បាន​ឡើយ ដោយ​វា​ជាប់​លេខរៀង​ទី ៧ នៅ​ក្នុង​បញ្ជី Bloomberg ជា​ទីក្រុង​មាន​ចំណូល​ច្រើន​បំផុត​នៅ​អាមេរិក។

តំបន់​នេះ​មាន​ប្រជាជន​រស់នៅ​ត្រឹម​ប្រមាណ​ជាង ៩ ០០០ នាក់​ប៉ុណ្ណោះ ជាមួយ​នឹង​អត្រា​ចំណូល​ប្រចាំឆ្នាំ​ ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​រកបាន ៣៦៥ ០២៥ ដុល្លារ។

6/ ទីក្រុង Short Hills រដ្ឋ​ New Jersey

នៅ​តំបន់​នេះ​វិញ គឺ​មាន​ចំនួន​ប្រជាជន​រស់នៅ​ប្រមាណ ១៣ ០០០ នាក់ ខណៈ​តម្លៃ​ផ្ទះ​ជា​មធ្យម​ថ្លៃ​រហូត​ដល់ ១,៥ លាន​ដុល្លារ​ឯណោះ។ ដូច្នេះ​ហើយ វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​ដែល Short Hills ជា​ទីក្រុង​មាន​អត្រា​ចំណូល​ខ្ពស់​បំផុត​មួយ​ប្រចាំ​សហរដ្ឋ​អាមេរិក​នោះ ដោយ​កាលពី​ឆ្នាំ ២០១៩ និង ២០២០ ប្រជាជន​នៅ​ទីនោះ អាច​រកបាន​ជា​មធ្យម​ប្រមាណ ៣៨៨ ៧៦០ ដុល្លារ/ឆ្នាំ។

5/ទីក្រុង Los Altos Hills រដ្ឋ California

ចំនួន​ប្រជាជន​នៅ​ទីក្រុង​នេះ​គឺ​ជាង ៨ ០០០ នាក់​ប៉ុណ្ណោះ តែ​តម្លៃ​ផ្ទះ​វិញ​ជា​មធ្យម​គឺ ២ លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៨។ ចំណូល​ជា​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​គឺ​ប្រមាណ ៤០៥ ០៧៣ ដុល្លារ។

4/ទីក្រុង Cherry Hills Village រដ្ឋ Colorado

ចូល​ដល់ Top 4 នៃ​បញ្ជី រដ្ឋ​ Colorado គឺ​ជា​កន្លែង​សម្រាប់​ក្រុមហ៊ុន Start-up និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ បោះ​ទីតាំង​នៅ​ទីនោះ។ បច្ចុប្បន្ន​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​នៅទីក្រុង Cherry Hills Village គឺ​ទទួល​បាន​ប្រមាណ ៤០៦ ៣១៤ ដុល្លារ/ឆ្នាំ។

3/ទីក្រុង Hillsborough រដ្ឋ California

ជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង ១១ ០០០ នាក់​ប៉ុណ្ណោះ តែ​ចំណូល​ជា​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​គឺ​មាន​ដល់​ទៅ ៤៣០ ៦៨១ ដុល្លារ​ឯណោះ។

ចំងាយ​ត្រឹម​ ៣២ គីឡូម៉ែត្រ​ពី​ភាគ​ឥសាន​នៃ​ទីក្រុង​អ្នកមាន Manhattan គឺ​ជា​ទីក្រុង​មាន​ចំណូល​ខ្ពស់​បំផុត​ទី ២ នៅ​សហរដ្ឋអាមេរិក​ Scarsdale បើ​ផ្អែក​តាម​ការ​ចុះផ្សាយ​របស់ Bloomberg កាលពី​ឆ្នាំ ២០១៩ និង ២០២០។

2/ទីក្រុង Scarsdale រដ្ឋ New York

ជាមួយ​នឹង​ចំនួន​ប្រជាជន​ប្រមាណ ១៧ ០០០ នាក់​នៅ​ទីនោះ ពួកគេ​អាច​រក​ចំណូល​បាន​រហូត​ដល់ទៅ ៤៥២ ០៤១ ដុល្លារ​ជា​មធ្យម​ក្នុង​មួយឆ្នាំ។

1/ ទីក្រុង Atherton រដ្ឋ California

បិទ​បញ្ជី​នេះ គឺ​ជា​ទីក្រុង Atherton នៃ​រដ្ឋ California ដែល​កាលពី​ឆ្នាំ ២០១៩ និង ២០២០ ត្រូវ​បាន Bloomberg ប្រកាស​ជា​ទីក្រុង​មាន​អត្រា​ចំណូល​ច្រើន​បំផុត​ប្រចាំ​សហរដ្ឋ​អាមេរិក ដោយ​ក្នុង​មួយ​ឆ្នាំ ជា​មធ្យម​ប្រជាជន​នៅ​ទីនោះ​អាច​រកបាន ៥២៥ ៣២៤ ដុល្លារ៕

322 Shares
Copy link
Powered by Social Snap