• Tue. Mar 15th, 2022

អាណិត ពូហន អ្នកឡាយព័ត៌មានខ្លាំងពេក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រកាសជួយទិញសម្ភារៈខូចខាតទាំងអស់ដែលប្រើហឹង្សាដោយអ្នកលេងល្បែងស៊ីសងនៅខេត្តព្រៃវែង

1.5K Shares

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកកាសែតអនឡាញមួយក្រុម បានចុះយកព័ត៌មានដោយថតឡាយវីដេអូ នៅកន្លែងសង្ស័យថា ប្រមូលផ្តុំគ្នាប្រព្រឹត្តលេងល្បែងភ្នាល់គ្នាមួយកន្លែងយ៉ាងគគ្រឹកគគ្រែងផ្អើលភូមិ នៅស្រុកកំពងត្របែក ខេត្តព្រៃវែង។

បន្ទាប់ពីឃើញអ្នកកាសែតឡាយ (Live) វីដេអូសកម្មភាព ក្រុមអ្នកលេងល្បែងស៊ីសង ដែលមានជនមិនស្គាល់អត្តញ្ញាណម្នាក់បានហក់មកវ៉ាយលើក្រុមអ្នកកាសែត ក្នុងនោះគេឃើញមានអ្នកសារព័ត៌មានម្នាក់ឈ្មោះ ពូ ហន ត្រូវបានក្រុមអ្នកញៀនល្បែងប្រើអំពើហិង្សាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។

លោកឧកញ៉ា ភិរម្យ វិចិត្រ ម្ចាស់បុរី វិចិត្រដារ៉ា តាមរយៈទំព័រហ្វេសបុកទាំងយប់ថ្ងៃទី១០ ខែសីហានេះ បានសម្តែងការសោកស្តាយក្រោយទទួលដំណឹងថា ពូហន អ្នកកាសែតអនឡាញល្បីឈ្មោះខាងឡាយវីដេអូ ត្រូវបានក្រុមអ្នកលេងល្បែងវ៉ាយតបធ្វើឲ្យខូចខាតសម្ភារៈបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់ ហើយគិតមកដល់ពេលឥឡូវនេះនៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ។

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានថ្លែងថា៖ “អាណិត ពូ ហន គាត់ជាមនុស្ស ត្រង់ និយាយស្តី ឃើញអីថាហ្នឹង ទៅ live នៅបនល្បែង ស្រុក កំពង់ត្របែក គេវាយ ប៉ោងមុខ ខូចខាតអីខ្លះ ខ្ញុំចង់ទិញជូនគាត់វិញ និង ផ្តល់លុយ ខ្លះជាការលើកទឹក ចិត ? ពូហនជួយទាក់ទងមកផង”។

តាមរយៈការ ខមមិន (Comment) នៅប៉ុន្មាននាទីមុននេះ មានប្រិយមិត្តអ្នកគាំទ្រឧកញ៉ា វិចិត្រដារ៉ា ជាច្រើនធ្វើការស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធស៊ើបអង្កេតករណីហឹង្សាលើក្រុមអ្នកកាសែត ពិសេសគឺក្រុមអ្នកលេងល្បែស៊ីសងដែលប្រព្រឹត្តខុសច្បាប់រដ្ឋហើយ ខុសទាំងវិធានការណ៍សុខាភិបាលរបស់ក្រសួងសុខាភិបាលផងដែរ ខណៈកម្ពុជាបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

1.5K Shares
Copy link
Powered by Social Snap