• Fri. Mar 18th, 2022

ក្ដាប់ព័ត៌មានច្បាស់ហើយ ជុំវិញបញ្ហាស្ទះការនាំចេញផ្លែមៀនប៉ៃលិនចូលទៅប្រទេសថៃ

708 Shares

ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងទៅដល់សារធារណជន អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះដំណោះស្រាយមួយចំនួន ទៅលើបញ្ហា ផ្លែមៀនប៉ៃលិន ដែលកំពុងគ្មានទីផ្សារ និងមិនអាចនាំចេញទៅក្រៅប្រទេសបាន ដោយសារអាជ្ញាធរថៃបិទមិនឱ្យនាំចូល ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យោងតាមលិខិតមួយ ដែលបានចុះកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងកសិកម្មកម្ពុជា បានធ្វើការណែនាំដល់ក្រុមហ៊ុននាំចេញ គួរតែងាកពីប្រទេសថៃ ហើយប្តូរទិសទៅកាន់ប្រទេសវៀមណាមវិញ ព្រោះកម្ពុជាបានបើកទីផ្សារសម្រាប់ការនាំចេញមៀននេះ តាមការសម្រេចភាពឯកគ្នាលើលក្ខខណ្ឌតម្រូវការនានារួចរាល់ហើយ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀមណាម ។

បន្ថែមពីនេះ ក្រសួងកសិកម្ម ក៏បានបញ្ជាក់ច្បាស់ៗក្នុងសេចក្ដីជូនដំណឹងនោះថា បញ្ហាធំៗពីរ ដែលបណ្ដាលឱ្យខាងអាជ្ញាធរថៃតាមច្រកព្រំដែនជាប់កម្ពុជាបិទការនាំចូលផ្លែកមៀនប៉ៃលិន ឬផ្លែតាង៉ែន ទី១ ដោយសារបញ្ហារីករាលដាលជំងឺកូវីដ១៩ និងបញ្ហាស្តង់ដារអនាម័យ។

ជាដំណោះស្រាយចំពោះមុខ ក្រសួង ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ គួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញមៀនរបស់ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិន នៅក្នុងកាល:ទេស:ដ៏លំបាកនេះ ។ ក្រៅពីនោះម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុងពីក្រៅប្រទេសវិញ ។

គួរបញ្ជាក់ផងដែថាដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲឱ្យមានបញ្ហាប្រឈមជាច្រើនដែលមិនអាចធ្វើឱ្យមៀនកម្ពុជានាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ ដែលកំពុងបិទមិនឱ្យមានការនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។ ការបិទការនាំចូលកសិផលខ្មែរនេះ បានបណ្ដាលឱ្យផ្ទុះការតវ៉ារវាងប្រជាកសិករ ដែលជាម្ចាស់ចម្ការ និងឈ្មួញខ្មែរផងដែរ។

យ៉ាងមិញ ក្រសួងកសិកម្ម បានបញ្ជាក់ច្បាស់ៗថា ក្រសួងក៏បានព្យាយាមដាក់លិខិតចរចាទៅខាងអាជ្ញាធរជាច្រើនលើកហើយដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ គិតមកទល់ពេលនេះ។ នេះបើតាមការឱ្យដឹង របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម៕  

708 Shares
Copy link
Powered by Social Snap