• Mon. Mar 28th, 2022

ឧកញ៉ាកោះក្របី

  • Home
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួសុខទុក្ខពលរដ្ឋប្រមាណពីរមុឺនគ្រួសារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួសុខទុក្ខពលរដ្ឋប្រមាណពីរមុឺនគ្រួសារ

ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ។ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ ទី២០ ខែតុលា  ឆ្នាំ២០២០។ ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សម្តេចតេជោបានមានប្រសាសន៍បន្តថា៖ “ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០”។

ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលការកោតសរសើរសកម្មភាពមនុស្សធម៌ ពីទេសរដ្ឋមន្ត្រី គន់ គីម

បន្ទាប់ពីបានបរិច្ចាគថវិការ រហូតទៅដល់ ៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកនេះ អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានស្វាគមន៍ចំពោះដំណើររបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងជាថៅកែផលិតកម្ម ហ្កាឡាក់ស៊ី…

ករុណា ពេជ្រ យកអំណោយចែកជូនបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ

ដោយៈបញ្ញាសាស្រ្ត ភ្នំពេញៈ ជាមួយនឹងស្នាមញញឹម ចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ នឹងក្រោមការដឹកនាំដោយ លោក សំ រិទ្ធី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ តារាចម្រៀង ករុណា ពេជ្រ រួមជាមួយនឹងសប្បុរសក្រៅប្រទេសក្នុងប្រទេស បាននាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣០០គ្រួសារ ស្ថិតក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ តុលា ២០២០។ តាមការអោយដឹងពីតារាចម្រៀងករុណាពេជ្របានអោយដឹងថាការចែកអំណោយជូនបងប្អូនរងគ្រោះដោយទឹកជំនន់នោះគឺថវិកាបានមកពីបងប្អូនដែលរស់នៅក្រៅប្រទេសអាមេរិកបារាំងអូស្រ្តាលីនិងថវិកាពីសប្បុរសជនក្នុងស្រុកយកទៅចែកជូនចំនួន៣០០គ្រួសារដែលស្ថិតនៅភូមិលៀក  ឃុំព្រះនិព្វានចំនួន១៤២គ្រួសារ។និងទីលើកទី២ភូមិព្រៃទទឹង  ឃុំវាល  ចំនួន១៥៨  គ្រួសារ(មកពីឃុំវាលឃុំអង្គពពេល)  ។ សម្ភារៈដែលទទួលបានក្នុងមួយគ្រួសារអង្ករ១៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ី, ប្រេងឆា, ត្រីខ១យួរទឹកសុទ្ធ  អរុណាមួយកេស, ថវិការ  បួនម៉ឺនរៀល។  ជាមួយនឹងការចែករំលែកទុក្ខរបស់បងប្អូនរងគ្រោះលោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន« ឆ្លៀតក្នុងឱកាសនេះអោយរូបខ្ញុំបាទ  សូមថ្លែងអំណរគុណឯកឧត្តមលោកជំទាវសិល្បករ  សិល្បការនីសប្បុរជនក្នុងប្រទេសនិងក្រៅប្រទេសដែលមានទំនុកចិត្តមកលើរូបខ្ញុំ  ហើយថែមទាំងដែលបានបរិច្ចាគពេលវេលាថវិការួមជាមួយសម្ភារៈផ្សេងៗធ្វើកម្មវិធីមនុស្សធម៌សប្បុរសក្នុងពេលនេះសូមគោរពជូនពរសប្បុរសជនទាំងអស់ជួបតែសេចក្តីសុខរីកចម្រើនជោគជ័យគ្រប់ភារកិច្ច»៕

១០ ​គន្លឹះនៃភាពជោគជ័យ ពីឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត

មានជំនួញជោគជ័យជាច្រើននៅក្នុងដៃ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថា ជាអ្នកជំនួញវ័យក្មេងម្នាក់នៅកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន Luxury Smile Beauty Group Cambodia និងក្រុមហ៊ុន CSS Group Co.,Ltd ហើយលោកឧកញ៉ាតែងតែបង្ហាញពីយុទ្ធសាស្រ្ដជាច្រើន លើវិស័យជំនួញរបស់ខ្លួន ដល់សាធារណជន។ ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បង្ហោះលើបណ្តាញសង្គមបានឲ្យដឹងថា ១០​ គន្លឹះនៃភាពជោគជ័យរួមមាន៖ ១. ត្រូវស៊ាំនឹងបរាជ័យ ២. ដើរតាមសុបិនខ្លួនឯង ៣. ស្គាល់បរិស្ថានជុំវិញ ៤. កុំខ្វល់រឿងតូចតាច ៥. លើកទឹកចិត្តខ្លួនឯង…

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ៖ ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្ន

នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះមានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ដោយមានផ្ទះចំនួន៤,៩៦៥ខ្នងជន់លិចនិងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ(ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។  សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍ថា “ទោះជាអំណោយនេះតិចក្តីច្រើនក្តីនេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។” អំណោយសម្តេចតេជោ ហ៊ុន សែន ដែលជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣,៣៨៤គ្រួសារក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១(មុង១ភួយ១ខ្នើយ១កន្ទេល១), ថវិកា៥ម៉ឺនរៀល។  ជាមួយគ្នានោះដែរ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់…

ឧកញ៉ាបណ្ឌិត ជា ចំរើន ៖ ៧ ចំណុចដើម្បីផ្លាស់ប្តូរភាពអស់សង្ឃឹមឲ្យជាកម្លាំងចិត្តក្រោកឈរឡើង

គ្រប់គ្នាតែងជួបបញ្ហា ហើយអ្នកខ្លះអាចទប់ទល់ស្វែងរកការដោះស្រាយមួយសម្រាប់ជីវិតរបស់ខ្លួនបាន ប៉ុន្តែមានមនុស្សច្រើនណាស់ ដែលបញ្ហាហើយអស់សង្ឃឹម គ្មានកម្លាំងនឹងបន្តជីវិតទៅមុខទៀត។ ថ្ងៃនេះឧកញ៉ាញូស៍ មាន ៧ ចំណុច ដើម្បីផ្លាស់ប្តូរភាពអស់សង្ឃឹមឲ្យជាកម្លាំងចិត្តក្រោកឈរឡើង ពីអ្នកឧកញ៉ាបណ្ឌិត ជា ចំរើន ដែលជាប្រធានមជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា។ ១.ទទួលស្គាល់ការពិត លោកអ្នកត្រូវតែទទួលស្គាល់នូវអ្វីដែលយើងធ្វើកន្លងមកទោះលទ្ធផលបែបណាក៏ដោយត្រូវទទួលស្គាល់ពិតជានិច្ច។ ២.ផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង កម្លាំងខាងក្រៅគ្រាន់តែជាផ្នែតូចមួយ ប៉ុន្តែកម្លាំងខាងក្នុងគឺខ្លួនយើងផ្ទាល់ដែលដឹងថាជីវិតយើងជិតអស់ថ្មហើយត្រូវសាក់ថ្មវិញ ដូច្នេះលោកអ្នកត្រូវតែផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងគ្រប់ដង្ហើមចេញចូល។ ៣.ត្រូវងើបឈរឡើងវិញ គ្មាននរណាម្នាក់ដែលថាមិនធ្លាប់ដើរដួទេ គ្រាន់តែគេនៅតែងើបៗហើយបន្តដំណើរដើរទៅមុខមិនរាថយ។ ៤.ចាត់ទុករឿងកន្លងហួសជាមេរៀន គ្មានអតីតកាល គឺគ្មានបច្ចុប្បន្ន ដូច្នេះហើយមនុស្សគ្រប់គ្នាមានរឿងរ៉ាច្រើនដែលកន្លងហួស ម្លេះហើយអ្នកត្រូវចាត់ទុករឿងកន្លងហួសជាមេរៀន។ ៥.អ្វីដែលនឹងកើតឡើងវាគង់កើតឡើង យើងគ្រប់គ្នាមិនអាចដឹងបានថា…

លឺដំណឹងថា មានអ្នកដំបៅជើងធ្ងន់ធ្ងរនិងប្អូនប្រុសពិកាតាំងពីកំណើត ឧកញ៉ា អ៊ាន សៀវម៉ី យកជំនួយជូនភ្លាម

កាលពីល្ងាចថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា អ៊ាន សៀវមុី និងក្រុមគ្រួសារ បាននាំអំណោយយកទៅចែកជួនដល់អ្នកមីងដែលដំបៅជើងធ្ងន់ធ្ងរ និងប្អូនប្រុសពិកាតាំងពីកំណើត នៅភូមិ រាំងជួ ឃុំ ក្អមសំណរ ស្រុក លើកដែក ខេត្តកណ្តាល។ លោកជំទាវឧកញ៉ា អ៊ាន សៀវមុី បានជូនអ្នកមីងដំបៅជើងនូវថវិកាសរុប៥០០ដុល្លារ និងក្មួយប្រុសពិកា ចំនួន ៣០០ដុល្លារផងដែរ។ លោកជំទាវឧកញ៉ាមានប្រសាសន៍ថា៖ “ក្មូយប្រុសឈ្មោះឆឿនពិកាអាណិតគាត់ណាស់នាង ខ្ញុំឧញ៉ា អ៊ាន សៀវមុី…

លោក សឹង ចាតវិជ្ជា នាំអំណោយពីការលក់សៀវភៅរបស់ខ្លួន និងបងប្អូនចូលរួមបរិច្ចាគ ជូនកសិកររងគ្រោះជំនន់ទឹកភ្លៀង

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក សឹង ចាតវិជ្ជា បាននាំអំណោយរបស់បងប្អូនចូលរួមនិងពីការលក់សៀវភៅរបស់លោក សៀវភៅ ការពិត “ស្តីពីគន្លឹះដែលអ្នកមានកាន់តែមាន ហើយអ្នកក្រកាន់តែក្រ” ថវិកាទាំងអស់ យកទៅបរិច្ចាគជូនកសិកររងគ្រោះលិចផលដំណាំស្រូវ នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅលើបណ្តាញសង្គម លោក សឹង ចាតវិជ្ជា បាននិយាយថា៖អំណោយរបស់បងប្អូនបានមកដល់ឃុំជ្រោយស្តៅ ជាង១០០គ្រួសារហើយខ្ញុំនឹងបន្តជាមួយអជ្ញាធរ ទៅឃុំអូរតាគី និងអន្លង់រុនបន្តទៀតដែលពួកគាត់បានឡើងមកតាំងលំនៅតាមផ្លូវជាតិលេខ៥ មួយចំហៀងផ្លូវហើយ។  សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក…

អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីគ្រុប បានឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅផ្គត់ផ្គង់ និងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។ រាជធានីភ្នំពេញក៏ជាទីតាំងមួយដែលកំពុងរងការជន់លិចធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនិងទឹកធ្លាក់មកពីភ្នំឱរ៉ាល់ផងដែរ។  យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ខណ្ឌចំនួន៣និងសង្កាត់ចំនួន១៣។ប៉ះពាល់ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារហើយប្រជាពលរដ្ឋជាង១ពាន់គ្រួសារត្រូវបានជម្លៀសពីផ្ទះសម្បែង។ សូមបញ្ជាប់ថា៖អ្នកឧកញ៉ាហុងពីវក៏បានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារជូនសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាដើម្បីចូលរួមដោះស្រាយការលំបាករបស់រាជរដ្ឋាភិបាលដោយសារជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។

ឧកញ៉ា ស្រី ចាន់ថន៖ មិនហត់ដោយឃើញ​​ស្នា​មញញឹមក្រុមការងារនឹង​បង​ប្អូន​ខ្មែរ​យើង

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ស្រីចាន់ថន បន្ទាប់ពីបានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់រួចមក លោកឧកញ៉ា បានដឹកនាំ ក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ទទួលបន្ទុករដ្ឋអូរីហ្គិន និងក្រុមការងារចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្ដាល ចុះធ្វើសកម្មភាព ចុះ សំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។ ហើយក្រុមការងារ បានចុះតាមខ្នងផ្ទះ ដែលកំពុងតែរងគ្រោះ និងជួបទុក្ខលំបាកដោយសារជំនន់ទឹកភ្លៀងជន់លិចនៅខេត្តពោធិ៍សាត់ មានចំនួន ២០០គ្រួសារ ដោយបាននាំយកសម្ភារៈមួយចំនួនដូចជា៖១- អង្ករ ចំនួន ៤តោន២- មី…