• Wed. Apr 6th, 2022

Month: December 2019

  • Home
  • [កុំអាងសុំ] កំរិតFullHD ផុស​២ថ្ងៃ មាន​អ្នក​មើល​ជិត១​លាន​ដង​ទៅ​ហើយ

[កុំអាងសុំ] កំរិតFullHD ផុស​២ថ្ងៃ មាន​អ្នក​មើល​ជិត១​លាន​ដង​ទៅ​ហើយ

អាច​វាយ​តម្លៃ​ថា កាន់​តែ​ជោគជ័យ​ហើយ ភាពយន្ត​ខ្លី ដែល​បាន​ដឹង​នាំ​សម្ដែង​ដោយ​ក្រុម​តារា​ចម្រៀង​ពលករ​មាន​លោក គុយ លី ជា​ប្រធាន​ក្រុម​នោះ បាន​ផលិត​ភាពយន្ត​ជា​បន្ត​បន្ទាប់​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​មួយ​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន”បុរី ឡេង ណាវ៉ាត្រា”បានធ្វើការឧបត្ថម្ភផ្តាច់មុខ​តែ​ម្ដង។ ថ្មី​ៗ​នេះ 3pixels Media បាន​បញ្ចេញ​ស្នាដៃ​ថ្មី​មួយ​ទៀត គឺ​រឿង​[កុំអាងសុំ] ដោយ​គ្រាន់​តែ​ផុស​បាន​ត្រឹម​២ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ទស្សនា​ជិត​១លាន​ដង​ទៅ​ហើយ។...

ទង្វើ​ល្អ! សាវិន ហ្វីលីព និងភរិយា​ប្រមូលប្រាក់បានជាងមួយម៉ឺនដុល្លារពីសប្បុរសជន​ជូន​គ្រូសាលា​វិចិត្រ​សិល្បៈ​១៥០នាក់

តារាសម្ដែងសកម្មខាងការងារមនុស្សធម៌លោក សាវិន ហ្វីលីព និងភរិយាបានប្រមូលថវិការពី​សប្បុរ​ជន​នានា​បានប្រមាណជាងមួយម៉ឺនដុល្លារដើម្បីយកជួយដល់លោកគ្រូ​អ្នកគ្រូមកពីសាលា​វិចិត្រ​សិល្បៈ ១៥០នាក់នៅក្នុងកម្មវិធីរំលឹកគុណគ្រូ របាំ ល្ខោន ភ្លេង និង​សៀក​ លើកទី២ ឆ្នាំ២០១៩កាល​ពីដើម​សប្ដាហ៍កន្លងទៅនេះ។..

រឿង «កុំងាកក្រោយ» របស់​ផលិតកម្ម « Galaxy Navatra » ដាក់សម្ពោធជាផ្លូវការ​ហើយ​

រឿង «កុំងាកក្រោយ» ដែលជាស្នាដៃទី២ របស់ផលិតកម្ម « Galaxy Navatra » បានដាក់សម្ផោធ ជា​ផ្លូវ​​ការ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅ​រោង​ភាពយន្ត​អេឌីន​បឹង​កក់​ ដោយមានតារាសិល្បៈ​​ជា​ច្រើន​ដួង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។...

ឆ្នាំ​២០២ ០ ឧកញ៉ា ហ៊ួត ជា ដាក់​ផែន​ការ​ពង្រីក​ទីតាំង​រកស៊ី​ ៥០ទៅ ១០០​សាខា​បន្ថែម​​ទៀត លើ​សាខា​​៥០ ដែល​មាន​បច្ចុប្បន្ន

ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីគម្រប់ខួប ១០ឆ្នាំនៃការបង្កើតនិង បានដំណើរការក្រុមហ៊ុន​តាំង​ពី​ថ្ងៃ០១ ខែមករា ឆ្នាំ២០១០ រហូតដល់សព្វថ្ងៃនេះ សាខាក្រុមហ៊ុន ហ៊ួត ជា បាន​ពង្រីក​រហូតដល់ ៥០ សាខា នៅ​ទូទាំងប្រទេសកម្ពុជាបាន ផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ។ ដោយ​ទទូល​បានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញ​នូវសក្តានុពល​ក្នុង​ទីផ្សារ​កើន​ឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ១០០​សាខា​​ក្នុងឆ្នាំ ២០២០ខិតមកដល់នេះ។ ...

រំភើប​ពេក Fan នារី​ម្នាក់ គ្រាន់​តែ​ចាប់​ដៃ​លោក ឆាយ វីរ:យុទ្ធ ភ្លាម យំ​ហ៊ូរ​តែ​ម្ដង​

ទិដ្ឋភាព​នេះ តាម​ព័ត៌មាន គឺ​បាន​កើត​ឡើង​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៩ កន្លង​ទៅ​ថ្មី​ៗ។ វេលា​នោះ លោក ឆាយ វីរ:យុទ្ធបាន​ និង​កំពុង​សម្ដែង​នៅ​លើ​ឆាក​តន្ត្រី​មួយ​នា​ស្រុកអង្គរជ័យ ខណះ​ពេល​នោះ​ដែរ​មានfanជា​ច្រើន​បាន​ចូល​មក​សម្ដែង​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ពេល​លោក​កំពុង​ច្រៀង​ចប់​បទ "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ"។....

សំណង​ក្រោម​ទីផ្សារ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋ​ជាង ១០០ គ្រួសារ រង​ផល​ប៉ះពាល់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ប្រជាពលរដ្ឋបានបញ្ជាក់ថា ​​ការមិនពេញចិត្តនឹងសំណងនេះ ដោយសារដីដែលពួកគាត់ធ្លាប់​ទិញ​កាល​ពីប្រមាណ២ឆ្នាំមុន ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក ក្នុងមួយ​ម៉ែត្រ​ការ៉េ ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ ១៧០ដល់ ១៩០ដុល្លារ​អាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៅវិញ។...

លោក​ឧកញ៉ា គីម ហ៊ាង ​បាន​ប្រគល់​ថវិកា​៥០០០​ដុល្លារ​ដល់​ U22 កម្ពុជា

លោក​ឧកញ៉ា គីម ហ៊ាង ​បាន​ប្រគល់​ថវិកា​៥០០០​ដុល្លារ​ដល់​ U22 កម្ពុជា ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេមឆ្នាំ២០១៩នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេស​បុក​ផេក​សហព័ន្ធ​​កីឡាបាល់​ទាត់​កម្ពុជា​។​..

នាយចឺមត្រូវបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរដោយចោទថាផ្ញើសារញ៉ែសង្សារគេ

មានរឿងភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីតារាកំប្លែង លោកសុខ មេសា ហៅនាយចឺមត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាអតីតកីឡាករបាល់ទាត់បាន យក​កំណាត់​ឈើ​ជ្រុងវាយបណ្ដាលឲ្យរងរបួសក្បាល ដៃ និងជើង ដោយចោទតារាចម្រៀងរូបនេះ បាន​ឆាត​ទៅ​ញ៉ែ​សង្សាររបស់ខ្លួន។...

ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ ​ឧកញ៉ា​៣៦រូប ពី​ស្ថាប័ន​ប៉ូលិស

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ឧកញ៉ា របស់​មេ​ប៉ូលិស​ចំនួន ៣៦​នាក់ ក្នុង​ជួរ​ក្រសួង​មហាផ្ទៃ តាម​សំណើ​របស់​​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា។..

ឧកញ៉ា ស្រី ចាន់​ថន ត្រៀម​ដី​២០​ហិតា ដើម្បី​រៀប​ចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៍

ខ្ញុំ​ជាខ្មែរអង្គរ​ ខ្ញុំមានឧត្តមគតិ​ នឹងឆន្ទះ​ ព្យាយាម​ អត់ធ្មត់​ !ប្រជាជនខ្មែរម្ចាស់ស្រុក​ យើងមិនអន់ទេ​ ! សូមកុំប្រៀបធៀបជាមួយគេ​ យើងមាន​ចំណុចខ្លាំង​របស់​យើងស្រាប់​ គេគ្រាន់តែចំលង​ នឹងកែច្នៃ​ តែយើងមានលិទ្ធិភាព​ គ្រប់គ្រាន់​ សូមបងប្អូនទាំងអស់​ចូល​រួម​ គាំទ្រលើកស្ទួយ​ ព្រោះយើងជាម្ចាស់ដើម​នៃសិល្បះ​ នឹងក្បូក្បាច់រចនា​ពីបុរាណ​ ក្នុង​នាម​ជា​កូនខ្មែរ​មួយរូ​ប​ ខ្ញុំនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ ចំនួន២០ហិចតា​ រៀបចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៍​ ដើម្បីអោយបងប្អូនចូលរួមទស្សនា​ នឹងថែរក្សាវប្បធម៍ជាតិ​