យុទ្ធនាការចែកសៀវភៅ១ម៉ឺនក្បាលរបស់ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា បង្កប់អត្ថន័យបង្ហាញឲ្យសិស្សចេះដើរផ្លូវជោគជ័យតាំងពីថ្នាក់បឋម
ជាសៀវភៅសរសេរធម្មតាប៉ុន្តែនៅលើក្របសៀវភៅ បានសរសេរបង្ហាញពីគោលដៅរបស់មនុស្សម្នាក់ៗដែលចង់បាននាថ្ងៃអនាគត ថាតើចង់ធ្វើអ្វី? អ្នកជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូបង្វឹក?ឬ គណនេយ្យករ ជាដើម រួមនឹងពាក្យដាស់តឿនមួយចំនួន ដល់មនុស្សទូទៅ សុទ្ធតែត្រូវបានបោះពុម្ពលើក្រប សៀវភៅចំនួន១ម៉ឺនក្បាល របស់ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា សម្រាប់ចែកជូនដល់សិស្សតាមនៅសាលាក្រីក្រ តាមទីជនបទនាក្នុងប្រទេសកម្ពុជា។..
ក្រុមអ្នកជំនួញវ័យក្មេង១ក្រុម នាំអំណោយទៅចែកជូនសាលាមួយកន្លែងក្នុងខេត្ត តាកែវ
ក្រុមអ្នកជំនួញវ័យក្មេង១ក្រុមមានគ្នាប្រមាណជាង១០នាក់ បាននាំយកអំណោយជាសម្ភារៈសិក្សា អាហារក៏ដូចជា ថវិកាមួយចំនួន យកទៅចែកជូន ដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ នៅសាលាបឋមសិក្សា ភ្នំ ខ្លែង ក្នុងទឹកដីខេត្តតាកែវ។..
មិនត្រឹមតែបើកផ្សារទំនើបលក់បន្លែផ្លែឈើខ្មែរទេ ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងសម្រុកធ្វើរោងចក្រផលិតជីធម្មជាតិលក់ជូនកសិករក្នុងតម្លៃធូរថ្លៃបាន៩៥%ហើយ
បន្ទាប់ពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញគម្រោងបើកផ្សារទំនើបកសិផលកសិកម្មទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ព្រមទាំងជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ ពេលសម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ធ្វើឲ្យមហាជនគាំទ្រ គំនិតអាជីវកម្មទៅលើ ឧកញ៉ាវ័យក្មេងរូបនេះជាខ្លាំង។ បន្ថែមលើនេះលោកឧកញ៉ា បានឲ្យដឹងថា លោកកំពុងតែសម្រុកធ្វើរោងចក្រផលិតជីធម្មជាតិ១កន្លែងទៀត ដើម្បីសម្រួលដល់កសិករខ្មែរ លើការដាំដុះ កុំឲ្យពលរដ្ឋពិបាកទិញជី ពីក្រៅប្រទេស។...
គំរូល្អ! ឯកឧត្ដម កុយ ស៊ីឌឿន បណ្ដុះកូនឲ្យចេះចែកទានក្នុងថ្ងៃខួបកំណើត
មានការចាប់អារម្មណ៍ តែម្តងដោយសារតែក្នុងពិធីខួបកំណើត កូនស្រី ឯកឧត្ដម កុយ ស៊ីឌឿន និងភរិយា បានរំលេចរូបភាពមនុស្សធម៌ ចែកអំណោយដល់កុមារក្នុងភូមិកំណើត។ អ្នកស្គាល់លោកផ្ទាល់មានការស្ងើចសរសើរ ព្រោះជាញឹកញយ លោកនិងភរិយា រមែងគិតគូជាធំរឿងចែកការស្រឡាញ់ សូម្បីតែថ្ងៃពិសេសរបស់កូនស្រីក៏មើលមិនរំលងការជូនអំណោយដើម្បីអោយចិត្តអំណរ។..
ជួយសង្គមច្រើន! ឯកឧត្ដមជា ចំរើន នឹងភរិយា ទទួលងារជាឧកញ៉ាទាំងពីរនាក់ប្ដីប្រពន្ធ
ឯកឧត្ដម ជា ចំរើន និង ភរិយាលោកគឺ លោកជំទាវ ចាប ច័ន្ទមានីកា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជអាណាចក្រកម្ពុជា ព្រះរាជប្រទាន រម្យងារជាឧកញ៉ាទាំងពីរនាក់ប្ដីប្រពន្ធតែម្ដង គ្រាន់តែការតែងតាំងនោះខុសខែឆ្នាំគ្នាប៉ុណ្ណោះ ។ ការទទួលរម្យងារនេះ ក៏ព្រោះតែលោកទាំងពីរបានចូលរួមចំណែកជួយសល់សង្គមជាច្រើនកន្លងមក។ នេះបើតាមការបង្ហាញឲ្យដឹងតាមរយៈផេកផ្លូវការ របស់ឯកឧត្ដម ជា ចំរើន ។ តាមរយៈផេកផ្លូវការ Chea Chamroeun, PhD បានសរសេររៀបរៀបរាប់អមនឹងព្រះរាជក្រឹត្យព្រមទាំងរូបភាពស្វាមីភរិយាលោកទាំងពីរដូច្នេះ” រំលឹកអនុស្សាវរីយ!!!ខ្ញុំបាទ ជា ចំរើន និង ភរិយាជំទាវឧកញ៉ា…
មិនមែនមានតែខេម ទេ សិរីមន្តក៏ប្រកាសជួយ ផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូនឧកញ៉ា ណាវ៉ាត្រា ដោយឥតគិតថ្លៃផងដែរ
ខ្ញុំបាទខេមរៈ សិរីមន្ត សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើប កសិផលធម្មជាតិ ឡេង ណាវាត់ត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង៕ ....
នាយ ស្មាញត្រូវរថយន្តកិនស្លាប់មុននេះ បន្ទាប់បញ្ចប់ការថតរឿងមួយ…
តារាកំប្លែងជើងចាស់នាយ ស្មាញ ត្រូវបានរថយន្តធន់ធំដឹកដី កិនស្លាប់នៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ចំណុចស្តុបរថយន្តម៉ាកសឺដេស កែងផ្លូវ ៣០ម៉ែត្រ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ខណៈភរិយារបស់លោកបានរងរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។..
ជួយសែរលើកទឹកចិត្តពួកគាត់ផង !ខេម ប្រកាសផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូនឧកញ៉ា ណាវ៉ាត្រា ដោយឥតគិតថ្លៃ
រ តារាចម្រៀងលោក ខេម បានគាំទ្រនៅគំរោងជួយដល់កសិករខ្មែរនេះជាយ៉ាងខ្លាំង ដោយលោកបានប្រកាសសូម ចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូនឧកញ៉ា ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បីឲ្យទីផ្សារកសិផលខ្មែរមានទីផ្សារពិតប្រាកដ។..
ដំណឹងល្អ! ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបើកផ្សារទំនើប ២៥០ សាខាជួយទិញកសិផលធម្មជាតិរបស់កសិករខ្មែរ
បន្ទាប់ពីឃើញទុក្ខលំបាករបស់ប្រជាកសិករខ្មែរ លើបញ្ហាពិបាករកទីផ្សារលក់កសិផល ឬតម្លៃថោកពេក ឥឡូវឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហើបគម្រោងធំមួយ ដោយគ្រោងនឹងបើកផ្សារទំនើបកសិផលធម្មជាតិដំបូងគេនៅកម្ពុជា ដោយធានាទិញបន្លែគុណភាពល្អរបស់កសិករទាំងអស់។....
ពិតជាជ្រះថ្លាមែន! ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត នាំបច្ច័យ៥០០០ដុល្លារ ជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃចំរើនព្រះជន្មរបស់ព្រះអង្គ
ដូចធ្លាប់បានប្រកាសនាពេលកន្លងមក ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិកកុដិ២៤ វត្ត នាគវ័នធ្លាប់មានសង្ឃដីកាថា នឹងនាំបច្ច័យចំនួន២០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៩នេះ ព្រះអង្គបាននាំយកបច្ច័យ ទាំងនោះទៅជួយហើយ។..