• Tue. Mar 29th, 2022

Month: October 2020

  • Home
  • មេ PM ក្រុង រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង រាប់រយនាក់ លាងសម្អាតផ្ទះប្រជាពលរដ្ឋ ក្រោយទឹកស្រក់ ក្នុងខណ្ឌដង្កោ

មេ PM ក្រុង រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង រាប់រយនាក់ លាងសម្អាតផ្ទះប្រជាពលរដ្ឋ ក្រោយទឹកស្រក់ ក្នុងខណ្ឌដង្កោ

នៅរសៀលថ្ងៃទី 29 តុលា 2020 ឯកឧត្តមឧត្តមសេនីឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការគ្នាជាមួយនឹងកងកម្លាំងចម្រុះជាច្រើនចុះបោសសម្អាត លាងសម្អាត និងស្ដារហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងនៅក្នុងបុរី VIP ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងបុរីទាំងមូលក្រោយពីទឹកស្រក។ នេះជាការយកចិត្តទុកដាក់គួរឲ្យសរសើររបស់ថ្នាក់ដឹកនាំ និងអគ្គនាយកបុរី VIP ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកលិច ហើយបណ្ដាលឲ្យប្រព័ន្ធលូមួយចំនួនត្រូវស្ទះ និងផ្លូវថ្នល់ត្រូវប្រឡាក់ដោយភក់ជ្រាំ និងសម្រាមក្រោយពីទឹកស្រកអស់។ កងកម្លាំងដែលបានចុះលាងសម្អាតស្ដារប្រព័ន្ធលូ នៅក្នុងបុរី VIP នាថ្ងៃនោះមានចំនួនរហូតដល់រាប់រយនាក់ដោយបែងចែកគ្នាជាច្រើនក្រុម និងមានការចូលរួមពីអ្នកជំនាញជាច្រើនផ្នែក ទាំងមកពីសាលាក្រុងភ្នំពេញ ទាំងមកពីសាលាខ័ណ្ឌដង្កោ ក្រុមសង្គ្រោះបន្ទាន់711 និងក្រុមពន្លត់អគ្គីភ័យជាដើម។…

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ ឡើងដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់

សហគ្រាសខ្នាតតូចនិងមធ្យមចំនួន ១០ នៅជំវិញខេត្តស្វាយរៀង ជុំគ្នាដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត និង លោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលសហគ្រាស ខ្នាតតូចនិងមធ្យមកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន។ការជួបពិភាក្សានេះមានការអញ្ជើញចូលរួមពីសហគ្រាសខ្នាតតូចនិងមធ្យមចំនួន ១០សហគ្រាសនៅជំវិញខេត្ត។គោលបំណងដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់សហគ្រាសខ្នាតតូច និងមធ្យពីបញ្ហាប្រឈមនានាដែលសហគ្រាសកំពុងជួបប្រទះ ពេលកន្លងមកក្នុងការពង្រឹងសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្ដតាមរយៈការផ្លាស់ប្ដូរយោបល់គ្នារវាងសភាពាណិជ្ជកម្មខេត្ដស្វាយរៀង ។ សូមបញ្ជាក់ដែរថា ដោយមើលឃើញពីបញ្ហាប្រឈមរបស់សហគ្រា សភាពាណិជ្ជកម្មខេត្តបានស្វែងរកដំណោះស្រាយ និងជួយសម្រួលដល់ការវិវឌ្ឍន៍នៃសហគ្រាសខ្នាតតូច និងមធ្យមឲ្យកាន់តែមានភាពរីកចម្រើន និងជោគជ័យក្នុងដំណើរអាជីវកម្មរបស់ខ្លួនស្របទៅតាមច្បាប់ដែលជាប្រយោជន៍ក្នុងការផ្គត់ផ្គង់ផលិតផលក្នុងខេត្ដ បង្កើតទីផ្សារការងារ…

មួយខែចុងក្រោយនេះចំនួនអ្នកទស្សនា តារាប្រុសកំពូល ព្រាប សុវត្ថិ វ៉ាដាច់គេបាត់

លើ​បណ្តាញសង្គមផ្លូវការរបស់ផលិតកម្ម Galaxy Navatra ចុះផ្សាយអំពីសមិទ្ធផលរបស់...

សូដានីតា គ្រងឈុតបុរាណ ចុះMOU ជាមួយ ក្រហ៊ុនធំមួយ លើទឹកប្រាក់ច្រើនម៉ឺនដុល្លារ

កាលពីថ្ងៃទី28 ខែតុលាមុននេះតារាសម្ដែងកញ្ញាសូដានីតានិងអគ្គនាយិកាក្រុមហ៊ុនHSKL បានបង្ករឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំង2 បានគ្រងឈុតបុរាណក្នុងពិធីចុះអនុស្សរណធំមួយ( MOU ) ដែលនេះអាចចាត់ទុកថាជាការរំលេចឈុតបុរាណនៅក្នុងពិធីបែបនេះជាលើកទីមួយនៅក្នុងវិស័យអនឡាញ។អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀតគឺសូម្បីតែតំណាងចែកចាយដែលចូលរួមទាំងអស់ក៏គ្រងឈុតបុរាណនៅក្នុងសម័យឧត្តុង្គដើម្បីលើកកម្ពស់ទម្រង់បុរាណនៅក្នុងពិធីផងដែរ។នេះគឺជាពិធីតែងតាំងកញ្ញាសូដានីតាជាទូតសុឆន្ទៈរយៈពេល1 ឆ្នាំរបស់ផលិតផលKK8 ដែលនាំចូលមកពីប្រទេសកូរ៉េនិងកាត់ខ្សែបូរផលិតផលថ្មីមួយនេះចូលទីផ្សារមកកាន់ប្រទេសកម្ពុជា។ លោកស្រីហឹងសុឃាងអគ្គនាយិកាក្រុមហ៊ុនHSKL បានថ្លែងបញ្ជាក់ថាហេតុផលដែលលោកស្រីសម្រេចគ្រងឈុតបុរាណរំលេចនៅក្នុងកម្មវិធីទាំងទូតសុឆន្ទៈនិងតំណាងចែកចាយគឺដោយសារតែលោកស្រីមានអារម្មណ៍ស្រឡាញ់ទម្រង់បុរាណបែបនេះជាយូរណាស់មកហើយទើបពេលមានឱកាសសម្ភោធប្រេនថ្មីលោកស្រីក៏សម្រេចរៀបចំជាទម្រង់បុរាណបែបនេះឡើងដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរក្នុងស្រទាប់មហាជនផង។លោកស្រីថាក្រុមហ៊ុនHSKL បានចរាចរណ៍លក់ផលិតផលមកពីប្រទេសកូរ៉េប្រមាណជាងមួឆ្នាំមកហើយហើយក៏បានធ្វើពិធីសម្ភោធក្រុមហ៊ុនជាទ្រង់ទ្រាយធំម្ដងរួចផងដែរ។ដោយសារតែសន្ទុះនៃការគំទ្រមានការឈានឡើងទើបលោកស្រីបង្កើតប្រេនKK8 ថ្មីមួយទៀតទើបលោកស្រីសម្រេចធ្វើពិធីជាទ្រង់ទ្រាយធំថ្មីមួយទៀតដោយយកព្រឹត្តិការណ៍MOU នេះជាវេទិការរំលេចឈុតបុរាណគួបផ្សំនឹងការប្រកាសតែងតាំងទូតសុឆន្ទៈរយៈពេលមួយឆ្នាំជាលើកដំបូងផង។ លោកស្រីបន្តទៀតថាហេតុផលដែលជ្រើសយកសូដានីតាមកធ្វើជាBrand ambassador របស់ផលិតផលKK8 គឺដោយសារតែកញ្ញាគឺជាអ្នកប្រើប្រាស់ដោយផ្ទាល់ហើយក៏មានវ័យសាកសមនឹងផលិតផលមួយនេះដោយសារតែKK8 គឺជាផលិតផលថែរក្សាស្បែកមុខឱ្យនៅក្មេងជាងវ័យសាកសមបំផុតសម្រាប់វ័យសូដានីតាជាBrand Ambassador។ក្នុងនោះលោកស្រីក៏សប្បាយចិត្តផងដែរដែលបានចូលរួមលើកស្ទួយវប្បធម៌បុរាណតាមរយៈពិធីដ៏សំខាន់របស់ខ្លួន។ ងាកទៅសូដានីតាឯណោះវិញក៏រំភើបនឹងពិធីដែលផ្ដល់កិត្តយសឱ្យនាងនាថ្ងៃនោះផងដែរដោយនាងបានចាត់ទុកថាការចាត់ចែងពិធីលើកមុខមាត់របស់នាងពីសំណាក់អគ្គនាយិកាក្រុមហ៊ុនHSKL គឺជាអ្វីដែលធ្វើឱ្យនាងមានកម្លាំងចិត្តក្នុងតួនាទីជាទូតសុឆន្ទៈ។នាងថារយៈពេលមួយឆ្នាំក្នុងតួនាទីនេះទទួលបានតម្លៃផ្ដាច់មុខ15000$ ដោយមិនទាន់រាប់បញ្ចូលនូវការទទួលបានប្រាក់កម្រៃផ្សេងទៀតពីការថតស្ពតនិងចុះផ្សព្វផ្សាយផលិតផលនោះផង។យ៉ាងណាមិញនាងអះអាងថាហេតុផលដែលនាងពេញចិត្តធ្វើជាBrand Ambassador របស់ផលិតផលKK8 នេះមិនមែនដោយសារតែតម្លៃខ្លួននោះទេតែគឺដោយសារតែនាងគឺជាអតិថិជនរបស់ផលិតផលKK8 ដោយផ្ទាល់ស្របពេលដែលផលិតផលជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុនសុទ្ធសឹងតែនាំមកពីប្រទេសកូរ៉េដែលធ្វើឱ្យនាងជាប់ចិត្តនឹងគុណភាពក្នុងការប្រើប្រាស់តាំងពីទើបតែស្គាល់តែម្ដង។ សូដានីតាកាន់តែរំភើបចិត្តទៅទៀតនៅពេលដែលពិធីតែងតាំងនាងជទូតសុឆន្ទៈដែលបានធ្វើឡើងនេះគឺបានធ្វើឱ្យនាងបានគ្រងសម្លៀកបំពាក់បុរាណជាលើកដំបូងចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈ។កញ្ញាអះអាងថាមួយឈុតនេះត្បិតធ្លាប់មានអ្នកថតតែងច្រើនតែសម្រាប់ការស្លៀកនៅក្នុងពិធីផ្លូវការដូចជាពិធីតែងតាំងទូតសុឆន្ទៈក្នុងពេលនេះគឺមិនធ្លាប់មាននាងក៏ប្រកាសថានឹងធ្វើឱ្យផលិតផលKK8 មកពីកូរ៉េមួយនេះកាន់តែទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាទ្វេរដងផងដែរ។

ឧកញ៉ា ប៊ុន រតនាសេម ដឹកដៃអតីតតារាសម្តែង លីឈី ចុះចែកទានជូនបងប្អូនរងគ្រោះទឹកជំនន់ចំនួន ២០០គ្រួសារ

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ប៊ុន រតនាសេម ដឹកដៃឧត្តមភរិយាគឺជំទាវស្រស់សោភា លីឈី ដែលយុវវ័យស្គាល់ថាជាអតីតតារាសម្តែងដ៏មានទេពកោលម្នាក់ បានចុះសួសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២០០គ្រួសារ ស្ថិតនៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ ថវិការទទួលបានពីសប្បុរសជនចូលរួមមូលនិធិ«មូលនិធិជួយជនរងគ្រោះ»សរុបមានចំនួន: 2,495$ ដោយក្នុងមួយគ្រួសារៗទទួលបាន:អង្ករ 20kg ប្រេងឆា ទឹកសុទ្ធ ទឹកសុីអុីវ ទឹកត្រី ទឹកដោះគោ ស្ករអនាម័យ ប៊ីចេង។ លោកឧកញ៉ាបញ្ជាក់ថា៖ ទឹកប្រាក់សរុបមានចំនួន 5,500$ ដែលជាថវិការមូលនិធិចំនួន 2,495$…

លោកឧកញ៉ា ស្រី ចាន់ថន៖ ពេលចុះផ្ទាល់ទើបដឹងស្ថានភាព

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានអញ្ជើញអមដំណើរទេសរដ្ឋមន្រ្តី ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបានដឹកនាំក្រុមការងារចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៣០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ។ លោកឧកញ៉ា ស្រី ចាន់ថន មានប្រសាសន៍ចេញពីបេះដូងថា៖ ពេលចុះផ្ទាល់ទើបដឹងស្ថានភាពពិត????❤️ខេត្តបន្ទាយមានជ័យ❤️??ជាការជួយសង្គ្រោះដោយចំទិសដៅ និងតាមស្ថានភាពនៃតំរូវការជំនួយបន្ទាន់ ដូចលោកអ៊ុំបានខំស្រែកហៅក្រុមការងារពីក្នុងផ្ទះ និងតោងមកបើករបងស្រែកហៅ ទាំងដែលស្ទើមិនឃើញលោកអ៊ុំ ដោយស្ថានភាពទឹកជន់លិចជិតដល់ដំបូលទៅហើយ ។បានជួយឧបត្ថម្ភសំភារៈ និង ថវិកាមួយចំនួន❤️????៕

១៥គន្លឹះ ពីអភិបាលខណ្ឌជ្រោយចង្វារ ឯកឧត្តម ឃ្លាំង ហួត ទស្សនៈវិជ្ជាជីវិត សំរាប់មនុស្សខ្លះ

មានទស្សនៈអប់រំ លើកទឹកចិត្ត សុខភាព ភាពជាអ្នកដឹកនាំ គន្លឹះដើម្បីបានសេចក្តីសុខជាច្រើន ដែលបុរសមាឌធំសង្ហារ កេរ្តិ៍ឈ្មោះល្បីល្បាញជាប់ជាអភិបាលខណ្ឌចំនួនពីរអណត្តិរួចទៅហើយ។ ឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណអភិបាលខណ្ឌជ្រោយចង្វារ ជាខណ្ឌមួយមានដែលមានសក្តានុពលសេដ្ឋកិច្ចសំខាន់ជាច្រើននៅរាជធានីភ្នំពេញ ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ សូមនាំអារម្មណ៍លោកអ្នកអាន ក្រឡែកមកមើលលើបណ្តាញសង្គមហ្វេសបុករបស់លោក ឃ្លាំង ហួត វិញម្តង ហ្វេសបុកដែមានឈ្មោះថា Khliang Huot ឃើញមានបង្ហាញសារអប់រំខ្លីជាច្រើនកន្លែងមក។ ថ្ងៃនេះ ឧកញ៉ាញូស៍ សូមនាំគន្លឹះល្អៗ ពីអភិបាលខណ្ឌជ្រោយចង្វារ មកបង្ហាញដើម្បីជាការលើកទឹកចិត្តបណ្តុះគំនិតដើម្បីបានជោគជ័យ បង្កើនសេចក្តីសុខសម្រាប់ជីវិត…

លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងគ្រួសារដង្ហែរអង្គកឋិនទៅវត្តនៅស្រុកកំណើត

ក្នងពិធីអង្គកឋិនទាននៅវត្តសំរោងកែវសុវណ្ណរាម ហៅវត្តភូមិត្រាច ស្ថិតក្នងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង គេ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាម្ចាស់ផេក Siv Mey Online Shop និងក្រុមគ្រួសារគឺម្ចាស់អង្គកឋិនតែម្ដង ខណៈដែលអង្គកឋិននេះ គឺម្ដាយរបស់លោកជំទាវជាអ្នកផ្ក្ដើមបុណ្យ និង ត្រូវបានធ្វើបុណ្យយ៉ាងអធឹកអធម កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២០ នៅស្រុកកំណើតរបស់លោកជំទាវតែម្ដង។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ទៅទៀតនោះ គឺលោកជំទាវមិនត្រឹមតែចូលបុណ្យនៅក្នុងអង្គកឋិនទានរបស់ម្ដាយ ជាថវិកាក្នុងចំនួនច្រើនប៉ុណ្ណោះទេ តែក៏បានចូលរួមធ្វើបុណ្យផ្សេងទៀត ជាមួយនឹងគ្រួសារ ធ្វើអោយគេកាន់តែមើលឃើញពីទឹកចិត្តជ្រះថ្លារបស់លោកជំទាវផងដែរ។ ក្នងពិធីអង្គកឋិនទាននៅវត្តសំរោងកែវសុវណ្ណរាម ហៅវត្តភូមិត្រាច…

ឧកញ៉ា ស្រី ចាន់ថន អមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ ៣៣០០គ្រួសារ

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងលោកឧកញ៉ាសប្បុរសធម៌ ស្រី ចាន់ថន បានដឹកនាំក្រុមការងារចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាល និងក្រុមការងារៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ទទួលបន្ទុករដ្ឋអូរីហ្គិន នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ព្រមទាំងលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក.១៥៧ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន3300…