• Sun. Mar 20th, 2022

Month: November 2020

  • Home
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទិញការ៉េមចែកក្មេងៗ យ៉ាងសាមញ នៅដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទិញការ៉េមចែកក្មេងៗ យ៉ាងសាមញ នៅដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ រូបភាពប៉ុន្មានសន្លឹក ដែលចែកចាយលើបណ្តាសង្គម

ក្រសួងអប់រំ ផ្អាកដំណើរកាសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ របស់ឧកញ៉ា គួច ម៉េងលី ជាបណ្តោះអាសន្ន

នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងពីការផ្អាកដំណើការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែរបស់ឧកញ៉ា គួច ម៉េងលី ជាបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍។

ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានទៅអ៉ីអនទី១ ថ្ងៃទី២១ ខែវិច្ឆិកា

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

សណ្ឋាគារភ្នំពេញត្រូវបានបិទ ព្រោះលោក ឆែម សាវុធ បានទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ

ក្រសួងសុខាភិបាល ឲ្យដឹងមុននេះថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃសិន ដោយហេតុផលលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

Idol ព្រាប សុវត្ថិ ចេញបទចម្រៀងថ្មីពិរោះកប់ អត្ថន័យជ្រៅ

ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដែលជាផលិតកម្មឌីជីថលដ៍ពេញនិយមក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន ព្រឹកនេះបានបញ្ចេញបទចម្រៀងដ៍ពិរោះបង្កប់អត្ថន័យជ្រៅពីមនុស្សជុំវិញខ្លួន ឯបទភ្លេងពិរោះកប់អារម្មណ៍ គឺបទ មនុស្សល្អៗអស់ទៅណា? ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ស្រែកច្រៀងកំចាត់អារម្មណ៍ Stress របស់បងប្អូន ហើយអង្រួនអារម្មណ៍ឲ្យស្រស់ស្រាយឡើងវិញ។

មានអ្នកឆ្លងកូវីដ ១៩ថ្មី ចំនួន ៧ករណី លេីកដំបូងនៃការចម្លងចូលសហគមន៌

ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៧នាក់​ និងអ្នកជាសះស្បេីយ​ ០២នាក់។

សម្តេចតេជោ អំពាវនាវកុំឱ្យ ចេញក្រៅ ផ្ទះ ក្រោយបិទ ផ្សារ Aeon ១

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកកូវីដ១៩ទៅផ្សារអ៊ីអន១ និងឡើងចុះខេត្តសៀមរាប។ នេះបើយោងតាម សារសម្តេចតាមរយៈ បណ្តាញសង្គ ម Telegram មុននេះ។

ផ្សារអ៉ីអន១ បិទជាបណ្តោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងកូវីដ១៩

ដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់ សារព័ត៌មានក្នុងស្រុកថា នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ សោកស្តាយដែលមិននៅចូលរួមរត់ជាមួយSai

អភិបាលស្រុកវ័យក្មេងដ៏សកម្ម លោក ឃឹម ហ្វីណង់ មានការសោយស្តាយជាខ្លាំង ចំពោះវត្តមានការមកដល់របស់ តារាចម្រៀង Sai មកកាន់ភូមិព្រះដាក់ នៃស្រុកបន្ទាយស្រី ដែលរត់ដើម្បីសប្បុរសធម៌ជាមួយសាយ គឺប្រមូលថវិកាជូនមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប។

៨ ឆ្នាំចុងក្រោយ ស.ស.យ.ក. បានចូលរួមចំណែកឥតឈប់ឈរ ជូនដល់សង្គមជាតិ និងដើម្បីប្រជាជន

ទំព័រហ្វេសបុកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា រយៈពេលកន្លងមកនេះ ជាពិសេស៨ ឆ្នាំចុងក្រោយ ស.ស.យ.ក. បានចូលរួមចំណែកឥតឈប់ឈរ ក្នុងសកម្មភាពវិជ្ជមានជាច្រើនជូនដល់សង្គមជាតិ និងដើម្បីប្រជាជន ចាប់ពីកម្រិតមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ក្នុងស្មារតីតែមួយ នោះគឺ "ស្មារតី២ធ្នូ"។