• Tue. Mar 29th, 2022

Month: November 2020

  • Home
  • សម្តេច ហេង សំរិន អញ្ជើញចូលរួមច្រូតស្រូវ ជាមួយប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

សម្តេច ហេង សំរិន អញ្ជើញចូលរួមច្រូតស្រូវ ជាមួយប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ភ្នំ ស ជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញ ខណៈ មនុស្ស សម្រុក ទៅកម្សាន្ត យ៉ាង ច្រើនកុះករ

ក្នុងព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ កាលពី ថ្ងៃទី៣០-៣១ ខែ តុលា ឆ្នាំ ២០២០ មានប្រជាពលដ្ឋជាច្រើន បាននាំគ្នា មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ នៅភ្នំ ស ក្នុងស្រុក កំពង់ត្រាច ខេត្ត កំពត។

ឧកញ៉ា យ៉ន សេងហាន ចុះចែកអំណោយជូនពុកម៉ែបងប្អូន ដែលរងគ្រោះ​ដោយទឹកជំនន់ចំនួន ២០០គ្រួសារ

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា យ៉ន សេង ហាន ព្រមទាំងក្រុមការងារមូលនិធិឧកញ៉ា យ៉ន សេងហាន បានមកចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង ចំនួន ២០០គ្រួសារ

បណ្ឌិត តាន់ មុន្នីវណ្ណ ចូលរួមសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការច្បាប់ពាណិជ្ជកម្មអាស៊ាន-ចិន

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម “សិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការច្បាប់ពាណិជ្ជកម្មអាស៊ាន-ចិន” តាមប្រព័ន្ធអនឡាញ។

១០ រាជធានី/ខេត្តមានភ្ញៀវទេសចរច្រើនជាងគេ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស

ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា រយៈពេលពីរថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន៣,៣៨៩នាក់។

ឯកឧត្តម ទៀ​ សុខា រួមនឹងឧកញ៉ា សួរ​ វីរៈ នាំអង្ករ១០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនរដ្ឋបាលខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ​ សុខា​ និងលោកជំទាវ ព្រមទាំងលោកឧកញ៉ា សួរ​ វីរៈ​​ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងក្រុមគ្រួសារ បានយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ១០តោន មី១០កេសធំ ទឹកត្រី៥០យួរ ទឹកសុីអុីវ៥០យួរ ទឹកបរិសុទ្ធម៉ាកក្រុមហ៊ុនវីរះប៊ុនថាំ ៣០០យួរ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ។

ភូមិវប្បធម៌កម្ពុជាត្រូវលាពុកម៉ែបងប្អូនជារៀងរហូត នៅតែទាកទាញភ្ញៀវទេសចរច្រើនអំឡុងបុណ្យអុំទូក

រយៈពេល ៤ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា បានបើកអោយប្រជាពលរដ្ឋចូលទស្សនា ដើម្បីសាងអនុស្សាវរីយ៍ល្អៗមុនពេល រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា គោរពលាពុកម៉ែបងប្អូនជារៀងរហូតតទៅ។