• Mon. Mar 14th, 2022

មុខជំនួញឧកញ៉ា

  • Home
  • ជួយស៊ែរ​ឲ្យអ្នក​អត់​ការងារ​​បាន​ដឹង​ផង!! ឧកញ៉ា ណាវ៉ាត្រាជ្រើសរើសបុគ្គលិក 400នាក់ ប្រាក់ខែ 250$ ដល់ 1000$ កម្រិតវប្បធម៌ ថ្នាក់​ទី7 ឡើង..

ជួយស៊ែរ​ឲ្យអ្នក​អត់​ការងារ​​បាន​ដឹង​ផង!! ឧកញ៉ា ណាវ៉ាត្រាជ្រើសរើសបុគ្គលិក 400នាក់ ប្រាក់ខែ 250$ ដល់ 1000$ កម្រិតវប្បធម៌ ថ្នាក់​ទី7 ឡើង..

តាម​រយៈ​ផេក ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសត្រូវការជ្រើនរើសបុគ្គលិក 400នាក់ ទទួលបានប្រាក់ខែ250$ដល់1000$ សម្រាប់ ផ្សារទំនើបកសិផលធម្មជាតិ ណាវ៉ាត្រា ចំពោះ​កម្រិត​វប្បធម៌​វិញ មិន​​ត្រូវ​ការ​ច្រើន​​រៀន​ដល់​ថ្នាក់​ខ្ពស់​ឡើយ​ឡើយ សំខាន់​ឲ្យ​តែ​ចេះ​អាច​សរសេរ​អក្សរ​ខ្មែរ​ អាច​ធ្វើ​ការ​​បាន​ហើយ។...

មិន​ត្រឹមតែ​​បើក​ផ្សារ​ទំនើប​​លក់​បន្លែ​ផ្លែ​ឈើ​ខ្មែរ​ទេ ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​សម្រុក​ធ្វើ​រោង​ចក្រ​ផលិត​ជី​ធម្មជាតិ​លក់​ជូន​កសិករ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បាន​៩៥%​ហើយ

បន្ទាប់​ពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​បានបង្ហាញគម្រោងបើកផ្សារ​ទំនើប​កសិផល​កសិកម្ម​ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទី​ក្រុងភ្នំពេញ ព្រម​ទាំង​ជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ ពេល​សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ធ្វើ​ឲ្យ​មហាជន​គាំទ្រ គំនិត​អាជីវកម្ម​ទៅ​លើ ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ជា​ខ្លាំង។ បន្ថែម​លើ​នេះ​លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​សម្រុក​ធ្វើ​រោងចក្រ​ផលិត​ជីធម្មជាតិ​១​កន្លែង​ទៀត ដើម្បី​សម្រួល​ដល់​កសិករ​ខ្មែរ លើ​ការ​ដាំដុះ កុំ​ឲ្យ​ពលរដ្ឋ​ពិបាក​ទិញ​ជី ពី​ក្រៅ​ប្រទេស។...

ដំណឹងល្អ! ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​បើក​ផ្សារ​ទំនើប ២៥០ សាខា​ជួយ​ទិញ​កសិផល​ធម្មជាតិ​របស់​កសិករ​ខ្មែរ

បន្ទាប់​ពី​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​កសិករ​ខ្មែរ លើ​បញ្ហា​ពិបាក​រក​ទីផ្សារ​លក់​កសិផល ឬ​តម្លៃ​ថោក​ពេក ឥឡូវ​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បង្ហើប​គម្រោង​ធំ​មួយ ដោយ​គ្រោង​នឹង​បើក​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ធានា​ទិញ​បន្លែ​គុណភាព​ល្អ​របស់​កសិករ​ទាំង​អស់។....

ឆ្នាំ​២០២ ០ ឧកញ៉ា ហ៊ួត ជា ដាក់​ផែន​ការ​ពង្រីក​ទីតាំង​រកស៊ី​ ៥០ទៅ ១០០​សាខា​បន្ថែម​​ទៀត លើ​សាខា​​៥០ ដែល​មាន​បច្ចុប្បន្ន

ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីគម្រប់ខួប ១០ឆ្នាំនៃការបង្កើតនិង បានដំណើរការក្រុមហ៊ុន​តាំង​ពី​ថ្ងៃ០១ ខែមករា ឆ្នាំ២០១០ រហូតដល់សព្វថ្ងៃនេះ សាខាក្រុមហ៊ុន ហ៊ួត ជា បាន​ពង្រីក​រហូតដល់ ៥០ សាខា នៅ​ទូទាំងប្រទេសកម្ពុជាបាន ផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ។ ដោយ​ទទូល​បានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញ​នូវសក្តានុពល​ក្នុង​ទីផ្សារ​កើន​ឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ១០០​សាខា​​ក្នុងឆ្នាំ ២០២០ខិតមកដល់នេះ។ ...

ឧកញ៉ា ស្រី ចាន់​ថន ត្រៀម​ដី​២០​ហិតា ដើម្បី​រៀប​ចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៍

ខ្ញុំ​ជាខ្មែរអង្គរ​ ខ្ញុំមានឧត្តមគតិ​ នឹងឆន្ទះ​ ព្យាយាម​ អត់ធ្មត់​ !ប្រជាជនខ្មែរម្ចាស់ស្រុក​ យើងមិនអន់ទេ​ ! សូមកុំប្រៀបធៀបជាមួយគេ​ យើងមាន​ចំណុចខ្លាំង​របស់​យើងស្រាប់​ គេគ្រាន់តែចំលង​ នឹងកែច្នៃ​ តែយើងមានលិទ្ធិភាព​ គ្រប់គ្រាន់​ សូមបងប្អូនទាំងអស់​ចូល​រួម​ គាំទ្រលើកស្ទួយ​ ព្រោះយើងជាម្ចាស់ដើម​នៃសិល្បះ​ នឹងក្បូក្បាច់រចនា​ពីបុរាណ​ ក្នុង​នាម​ជា​កូនខ្មែរ​មួយរូ​ប​ ខ្ញុំនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ ចំនួន២០ហិចតា​ រៀបចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៍​ ដើម្បីអោយបងប្អូនចូលរួមទស្សនា​ នឹងថែរក្សាវប្បធម៍ជាតិ​

ក្រៅ​ពី​របរ​ប្ដូរ​ប្រាក់ ឧកញ៉ា លី ហួរ មាន​មុខ​ជំនួញ​អ្វី​ខ្លះ?

ឧកញ៉ា លី ហួរ ត្រូវ​បាន​គេ​ដឹង​ថា បាន​ឆ្លងកាត់ប្រវត្តិជូចត់ជាង អ្នកឧកញ៉ា គិត ម៉េង និង ពុង ខៀវ សែ បន្តិច ព្រោះគាត់គឺជាទាហាននៅសមរភូមិជួរមក ហើយបន្ទាប់ពីរ​បបប្រល័យពូជសាសន៍​បានរលាយ​ផុតទៅ គាត់បានចាប់មុខរបរជាអ្នកចិញ្ចឹមជ្រូកលក់។..

ចូល​រកស៊ី​​លើ​ទឹក​ដី បាវិត​ភ្លាម ឧកញ៉ា​​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ផ្ដល់​ផ្ទះ​៣០​ល្វែង​ជូន​មន្ត្រី​រាជការ ចំណែក​អ្នក​ទិញ​វិញ ទិញ​ភ្លាម​បាន​ចំណូល​មក​វិញ​ភ្លាមៗ

ដំណឹង​ល្អ​សម្រាប់​មន្ត្រី​រាជការ ​កំពុង​បម្រើការ​លើ​ទឹក​ដី ក្រុង​បាវិត ខេត្ត ស្វាយរៀង ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់​នៅ ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែល​កំពុង​តែ​បោះ​ទុន​វិនិយោគ​សំណង​ផ្ទះ​​ល្វែង​រាប់​ពាន់​ស្វែង​នៅ​លើ​ទី​ក្រុង​ថ្មី​ជាប់​​ព្រំប្រទល់​វៀតណាម​នេះ បាន​ប្រកាស​​ថា នឹង​​​ផ្ដល់​ផ្ទះ​ចំនួន​៣០​ល្វែង​ជា​ជំហាន​ដំបូង ជូន​មន្ត្រី​រាជការ​ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់ ដោយ​មិន​គិត​ប្រាក់​ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ..

សម្ពោធ​រោង​ចក្រកែច្នៃជ័រកៅស៊ូ​ភ្លាម ឧកញ៉ា ទ្រី ភាព ជប់លៀង​ជូនបុគ្គលិក​​​ជាង​១០០០នាក់

បន្ទាប់ពីកម្មពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ និងពិធីអភិសេក​ព្រះពុទ្ធ​ប្បដិមា​ ព្រមទាំងឆ្លងសាលាបុណ្យ ត្រូវបានបញ្ចប់រួចហើយនោះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រីនាង បានឆ្លៀតឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងថ្លែងអំណរគុណចំពោះបងប្អូនបុគ្គលិក

ឧកញ៉ា បណ្ឌិត ទ្រី ភាព ដាក់ឲ្យ​ដំណើរ​ការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ ខេត្តព្រះវិហារ

លោកឧកញ៉ា បណ្ឌិត ទ្រី ភាព បាន​ធ្វើ​​ពិធី​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​រោងចក្រកែច្នៃជ័រកៅស៊ូ ទ្រី ភាព អ៊ីមផត អិចផត ដែល​ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពិធី​នេះ​បាន​ធ្វើ​ឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា បណ្ឌិត និង​លោក​ជំទាវឧកញ៉ា គៀន ស្រីនាង ព្រម​ទាំង​បុគ្គលិក ​ដៃគូ​ពាណិជ្ជកម្ម​ជា​ច្រើន​រូប​ទៀត..

តើ​ថៅកែ​កាស៊ីណូ Nagaworld ជា​នរណា?

លោក Chen Lip Keong គឺជាបុរសជនជាតិម៉ាឡេស៊ីដ៏សំណាងម្នាក់ ដោយ​គាត់បានក្លាយ​ទៅជា​មហាសេដ្ឋី​ប្រាក់ប៊ីលាន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយទាំងនេះគឺអរគុណទៅដល់ Nagaworld។..