• Sun. Apr 10th, 2022

សកម្មភាពសិល្បៈជាតិ

  • Home
  • តន់ ចន្ទសីម៉ា ជាតារាស្រីកម្ពុជាដំបូងគេ ហ៊ាន​​ចែក​​​ចំណូល​ពី​​សិល្បៈ​២០% ទៅ​ដល់​​អ្នក​និពន្ធ​យឹម តាស្រង់ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើ​សាក្សី

តន់ ចន្ទសីម៉ា ជាតារាស្រីកម្ពុជាដំបូងគេ ហ៊ាន​​ចែក​​​ចំណូល​ពី​​សិល្បៈ​២០% ទៅ​ដល់​​អ្នក​និពន្ធ​យឹម តាស្រង់ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើ​សាក្សី

តារា​ចម្រៀង តន់ ចន្ទសីម៉ា ទើប​តែ​បាន​ចុះ​កុងត្រា​ជា​មួយ និពន្ធ​យឹម តាស្រង់ កាល​ពី​ម្សិល​មិញ​នេះ ដោយ​ខ្លួន​ស្ម័គ្រចិត្ត​កាត់​ប្រាក់​២០%​រក​ចំណូល​បាន​ពី​ការងារ​សិល្បៈ ទៅ​ជូន​អ្នក​និពន្ធ​ដែល​ខិតខំ​ផលិត​បទ​ចម្រៀង​ឲ្យ​ខ្លួន​ច្រៀង ក្នុង​នោះ​ការ​ចុះ​កុងត្រា​នោះ មាន​ទាំង​មេធាវី នឹង ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​​ចាងហ្វាង​ផលិតកម្ម Galaxy Navatra ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​កុងត្រា​នេះ​​ថែម​ទៀត​ផង។ ..

គួរឲ្យសរសើរ!ភរិយា​អភិបាលខេត្ត​ព្រះសីហនុ ចេះ​សម្ដែង​របាំ​..

លោកជំទាវ អ៊ូ​ ធីតាពៅ ភរិយាឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្ត​ ព្រះសីហនុ នឹង​ចូលរួម​សម្ដែង​ល្ខោនព្រះរាជទ្រព្យ រឿង​ "ព្រះអនុរុទ្ធនាងឱស្សា" ជា​សាធារណៈ នៅ​ថ្ងៃ​ទី២៧ ដល់ ២៩ ខែមីនា នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ។លោកជំទាវ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​លោកជំទាវ​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បី​សាង​ប្រវត្តិសាស្រ្ដ​ថ្មីមួយ ក្រោយសម្តេចសម្តេចព្រះរាម នរោត្តមបុប្ផាទេវី យាងសោយទិវង្គត។..

ប្រពន្ធ ជិត​សម្រាល​កូន នី រតនា ដាក់​​​ផែន​ការ​បន្ត មិន​ដឹង​ប្រពន្ធ​ធ្វើ​បាន​ឬ​អត់?

នៅ​សល់​តែ​ត្រឹម​២ខែ​​​ទៀត តារា​ចម្រៀង នី រតនា នឹង​បាន​​​ឃើញ​មុខ​កូន​​​​​ដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​ទាំង​ពី​រៀបការ​ជាង​១ឆ្នាំ​មក​នេះ ទន្ទឹម​គ្នា​​នោះ​ដែរ​ការ​មាន​កូន​មួយ នៅ​មិន​ទាន់​គ្រប់​គ្រាន់ សម្រាប់​គូស្នេហ៍​សិល្បៈ​វ័យ​ក្មេង​​​​នោះ​ឡើយ លោក​បាន​បង្ហើប​ថា ចង់​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត ប៉ុន្តែ​មិន​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​អាច​បំពេញ​បំណង​លោក​បាន​ឡើយ។..

ស្រីស្អាតគីម ហួរ ធ្វើខួប​២៣ឆ្នាំ​ផ្គួប​សម្ពោធ​​មុខជំនួញធំ​ជាមួយ​គូ​ស្នេហ៍

តារាសម្ដែងស្រីស្អាតគីម ហួរ បានធ្វើខួបកំណើតធំ​ជាលើកដំបូងគម្រប់អាយុ​២៣ឆ្នាំកាលពីរាត្រីថ្ងៃទី​៨ខែមករាឆ្នាំ២០២០ផ្គួបជាមួយការសម្ពោធភោជនីយដ្ឋាននិងផាប់ឈ្មោះអឹម ហ្វាយ (M Five)​ដែលមានទីតាំងនៅផ្ទះលេខ៨៩ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។..

គំរូ​ល្អ! ឯកឧត្ដម កុយ ស៊ីឌឿន បណ្ដុះ​កូន​ឲ្យ​ចេះ​ចែក​ទាន​ក្នុង​ថ្ងៃ​ខួប​កំណើត

មានការចាប់អារម្មណ៍ តែម្តងដោយសារតែក្នុងពិធីខួបកំណើត កូនស្រី ឯកឧត្ដម កុយ ស៊ីឌឿន និង​ភរិយា បានរំលេចរូបភាពមនុស្សធម៌ ចែកអំណោយដល់កុមារក្នុងភូមិកំណើត។ អ្នកស្គាល់លោក​ផ្ទាល់​មានការ​ស្ងើចសរសើរ ព្រោះជាញឹកញយ លោកនិងភរិយា រមែងគិត​គូជាធំរឿងចែក​ការ​ស្រឡាញ់​ សូម្បី​តែថ្ងៃពិសេសរបស់កូនស្រីក៏មើលមិនរំលងការជូនអំណោយដើម្បីអោយចិត្តអំណរ។..

មិន​មែន​មាន​តែ​ខេម ទេ សិរីមន្ត​ក៏​ប្រកាស​ជួយ ផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃផង​ដែរ

ខ្ញុំបាទខេមរៈ សិរីមន្ត សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើប កសិផលធម្មជាតិ ឡេង ណាវាត់ត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង៕ ....

ជួយ​សែរ​លើក​ទឹក​ចិត្ត​​ពួក​គាត់​ផង !ខេម ប្រកាស​ផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃ

រ តារាចម្រៀង​លោក ខេម បានគាំទ្រ​នៅ​​គំរោង​ជួយ​ដល់​កសិករ​ខ្មែរ​នេះ​ជា​យ៉ាងខ្លាំង ដោយ​លោក​បាន​ប្រកាស​សូម ចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បី​ឲ្យ​ទីផ្សារ​​កសិផល​ខ្មែរ​មាន​ទីផ្សារ​ពិត​ប្រាកដ។..

[កុំអាងសុំ] កំរិតFullHD ផុស​២ថ្ងៃ មាន​អ្នក​មើល​ជិត១​លាន​ដង​ទៅ​ហើយ

អាច​វាយ​តម្លៃ​ថា កាន់​តែ​ជោគជ័យ​ហើយ ភាពយន្ត​ខ្លី ដែល​បាន​ដឹង​នាំ​សម្ដែង​ដោយ​ក្រុម​តារា​ចម្រៀង​ពលករ​មាន​លោក គុយ លី ជា​ប្រធាន​ក្រុម​នោះ បាន​ផលិត​ភាពយន្ត​ជា​បន្ត​បន្ទាប់​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​មួយ​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន”បុរី ឡេង ណាវ៉ាត្រា”បានធ្វើការឧបត្ថម្ភផ្តាច់មុខ​តែ​ម្ដង។ ថ្មី​ៗ​នេះ 3pixels Media បាន​បញ្ចេញ​ស្នាដៃ​ថ្មី​មួយ​ទៀត គឺ​រឿង​[កុំអាងសុំ] ដោយ​គ្រាន់​តែ​ផុស​បាន​ត្រឹម​២ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ទស្សនា​ជិត​១លាន​ដង​ទៅ​ហើយ។...

រឿង «កុំងាកក្រោយ» របស់​ផលិតកម្ម « Galaxy Navatra » ដាក់សម្ពោធជាផ្លូវការ​ហើយ​

រឿង «កុំងាកក្រោយ» ដែលជាស្នាដៃទី២ របស់ផលិតកម្ម « Galaxy Navatra » បានដាក់សម្ផោធ ជា​ផ្លូវ​​ការ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅ​រោង​ភាពយន្ត​អេឌីន​បឹង​កក់​ ដោយមានតារាសិល្បៈ​​ជា​ច្រើន​ដួង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។...

រំភើប​ពេក Fan នារី​ម្នាក់ គ្រាន់​តែ​ចាប់​ដៃ​លោក ឆាយ វីរ:យុទ្ធ ភ្លាម យំ​ហ៊ូរ​តែ​ម្ដង​

ទិដ្ឋភាព​នេះ តាម​ព័ត៌មាន គឺ​បាន​កើត​ឡើង​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៩ កន្លង​ទៅ​ថ្មី​ៗ។ វេលា​នោះ លោក ឆាយ វីរ:យុទ្ធបាន​ និង​កំពុង​សម្ដែង​នៅ​លើ​ឆាក​តន្ត្រី​មួយ​នា​ស្រុកអង្គរជ័យ ខណះ​ពេល​នោះ​ដែរ​មានfanជា​ច្រើន​បាន​ចូល​មក​សម្ដែង​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ពេល​លោក​កំពុង​ច្រៀង​ចប់​បទ "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ"។....