• Tue. Mar 15th, 2022

មហាជនកត់សម្គាល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រានិយមពាក់អាវម៉ូដដដែលៗមួយនេះ

220 Shares

គ្មានមហាសេដ្ឋីរូបណា ដែលមិនធ្លាប់មានប្រវត្តិពាក់អាវជជុះនោះទេ ពាក្យប៉ុន្មានឃ្លាតែងឮមហាជនច្រើននិយាយតាមតុកាហ្វេញ៉យដងណាស់។ ​សូម្បីស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿង​សង្ហារិម​លំដាប់​ពិភពលោក IKEA បាន​បង្ហើប​ថា ​សំលៀកបំពាក់​ដែល​លោក​ស្លៀក​ទាំង​អស់​សុទ្ធ​តែ​ទិញ​នៅ​ផ្សារ​ធម្មតា និង​មាន​តម្លៃ​ថោក។ បើតាមរបស់​សារព័ត៌មាន​ស៊ុយអែត​មួយចុះផ្សាយនាពេលកន្លងមក។

ក្រឡេកមកមើលមហាសេដ្ឋីវ័យក្មេងកំពុងល្បីឈ្មោះបោះសំឡេងក្នុងមុខជំនួញវិស័យអចលនទ្រព្យមួយរូបនៅកម្ពុជា ជាញឹកញាប់គេក៏តែងតែឃើញគាត់ ស្លៀកពាក់អាវម៉ូដដដែលៗ ស្ទើរគ្រប់កម្មវិធី គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងជាអ្នកជំនួញ ដែលបានទទួលភាពជោគជ័យដ៍ឆាប់រហ័សក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

មហាជន អ្នកជំនួញ មិត្តភក្តិមានងារជាឧកញ៉ាៗ និងអ្នកគាំទ្រ សង្កេតឃើញថា ឧកញ៉ាវ័យកណ្ដាលរូបនេះ ដែលពីមុនលោកជា អតីតពលករនៅប្រទេសកូរ៉េ ក្រោយមកក៏បោះជំហានចូលប្រឡូកក្នុងជំនួញអចលនទ្រព្យរូបនេះ តែងពាក់អាវដៃវែងពណ៌បៃតងចាស់ (ពណ៌ពងក្រសា) ទាំងអញ្ជើញចុះមើលគម្រោងដីឡូតិ៍ បុរី ជំនួបជាមួយដៃគូរជំនួញ កម្មវិធីមនុស្សធម៌ជាច្រើនទៀត។ កាលពីថ្ងៃទី៥ ខែមីនាម្សិលមិញ អ្នកឧកញ៉ា ម្ចាស់ផលិតកម្ម Galaxy Navatra  និងលោកជំទាវ បានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ក៍ឃើញគាត់ពាក់អាវពណ៌បៃតងចាស់នេះដដែល។

May be an image of 1 person and standing

អ្នកឧកញ៉ា ឡេង​ ណាវ៉ត្រា តែងតែ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សេដ្ឋី​ពូកែ​ក្នុងវិស័យអចលនទ្រព្យ និងចូលរួមជួយថវិការាប់សិបលានដុល្លារដល់រាជរដ្ឋាភិបាលសម្តេតេជោ ហ៊ុន សែន ពេលកន្លងមក។ ​ចំណុចទាំង​នេះ​​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន ឡេង​ ណាវ៉ាត្រា របស់​លោក​ក្លាយ​ជា​ស្លាកយីហោកំពុងល្បី​មួយ​ក្នុង​ប្រទេសកម្ពុជា។

May be an image of 1 person and sitting

​ទោះ​យ៉ាង​សហគ្រិន​​មក​ពី​ខេត្តព្រៃវែង​រូប​នេះ ​តែងឃើញ​​ប្រើប្រាស់​សំលៀកបំពាក់​មួយកំប្លេរនេះជាច្រើនដង ប៉ុន្តែនេះអាចនិយាយបានថា ជាស្ទាយ៍ផ្ទាល់ខ្លួនរបស់លោក និងជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន។

នៅលើពិភពលោកមែនតែអ្នកឧកញ៉ា ឡេង ណាវ៉ត្រា អ្នកជំនួញស្រុកខ្មែរមួយនោះទេ ក៍មានលោក Obama អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្លាប់បានថ្លែងថា៖ «អ្នកនឹងឃើញខ្ញុំពាក់តែឈុតអាវធំពណ៌ប្រផេះ ឬពណ៌ខៀវ ខ្ញុំកំពុងតែព្យាយាមកាត់បន្ថយការសម្រេចចិត្ត»។

សម្រាប់លោក Zuckerberg ស្ថាបនិកហ្វេសប៊ុកវិញ ក៏បានអះអាងពីមូលហេតុដូចគ្នា ចំពោះការពាក់អាវយឺតដដែលៗជារៀងរាល់ថ្ងៃរបស់គាត់ថា គាត់ចង់ធ្វើឲ្យជីវិតរបស់លោកជ្រះស្រឡះ ហើយដើម្បីធ្វើដូច្នេះបាន លោកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានលឿនសម្រាប់ រឿងមួយចំនួនតូចដែលអាចធ្វើទៅបាន លើកលែងអ្វីដែលអាចបម្រើជាប្រយោជន៍ដល់សហគមន៍។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Steve Jobs តែងតែស្លៀកខោខូវប៊យពណ៌ខៀវ និងអាវយឺតពណ៌ខ្មៅទៅធ្វើការស្ទើរតែរាល់ថ្ងៃ ដែលធ្វើឱ្យវាក្លាយជាស្ដាយមួយរបស់គាត់ និងមានភាពងាយស្រួលក្នុងការស្លៀកពាក់ប្រចាំថ្ងៃ៕

220 Shares
Copy link
Powered by Social Snap