• Tue. Mar 15th, 2022

អ្នកជំនួញវិស័យអចលនទ្រព្យ លោក ម៉ាន់ ច័ន្ទឌី ទទួលបានគោរមងារជា “ឧកញ៉ា”

454 Shares

អ្នកជំនួញវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន​ IQI Cambodia លោក ម៉ាន់ ច័ន្ទឌី ទទួលបានគោរមងារជាឧកញ៉ា ពីព្រះមហាក្សត្រ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

No photo description available.

លោក ម៉ាន់ ច័ន្ទឌី ត្រូវបានគេចាត់ថា ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​មួយរូប ដោយ​លោក​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ដៃ​ និងមានបទពិសោធន៍លើវិស័យអចលនទ្រព្យរាប់សិបឆ្នាំមកហើយ ព្រមទាំងម្ចាស់ស្នាដៃសៀវភៅ “គន្លឹះសំខាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យ”។ មិនតែប៉ុណ្ណោះ លោកបានកាន់តួនាទីជាច្រើនផ្សេងទៀត ក្នុងវិស័យអចលនទ្រព្យដូចជា៖ អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា, ទីប្រឹក្សា​សមាគម​អ្នក​អភិវឌ្ឍ​ន៍​ដី​ឡូត៍​កម្ពុជា​ និងជានិច្ចកាលតែងឃើញវត្តមានរបស់លោកចូលរួមចែករំលែកបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យដល់យុវជនជំនាន់ក្រោយ។

May be an image of 1 person, sitting, book and brick wall

ជាដឹកនាំ​ម្នាក់​ដែល​មាន​​ជំនាញ​គ្រប់គ្រង​មនុស្ស​ ធ្វើ​ឲ្យ​បុគ្គលិក​គោរព​ស្រលាញ់ ចែករំលែក លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ក៏ជាអគ្គនាយកក្រុមហ៊ុន IQI CAMBODIA ដែលជាផ្នែកមួយនៃក្រុមហ៊ុនIQI អន្ដរជាតិ មានទីតាំងនៅទូទាំងពិភពលោក ១៦ប្រទេស និង​ក្រុមហ៊ុន​ Premium​ Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន១០។

May be an image of 1 person, standing and indoor

ទន្ទឹម​នោះ​ដែរ លោក​ឧកញ៉ា ក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក​ដែរ​ទើបជាហេតុ​នាំ​ឲ្យជំនួញម្នាក់នេះ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា ឧកញ៉ា៕

May be an image of 4 people and people standing
454 Shares
Copy link
Powered by Social Snap