• Tue. Mar 15th, 2022

ជិត១លានដុល្លារ ក្រុមហ៊ុន ជីបម៉ុង ចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា

11 Shares

ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឧបត្ថម្ភថវិកាចំនួន ៧០ម៉ឺនដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ។

កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ដ៏ធំ ក្នុងការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពេលបច្ចុប្បន្នកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់។

គួររម្លឹកដែរថា ចាប់តាំងពីឆ្នាំ២០២០ ជីប ម៉ុង បរិច្ចាគជូនរដ្ឋាភិបាល ៨លាន ៦សែនដុល្លារ ម៉ាស់៥លានម៉ាស់ ទឹកបរិសុទ្ធ កម្ពុជា រាប់ម៉ឺនកេស និងផ្សព្វផ្សាយសារអប់រំអស់ថវិកាជាង១៥ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩៕

11 Shares
Copy link
Powered by Social Snap