• Tue. Mar 15th, 2022

រដ្ឋបាលខេត្តកណ្តាល សម្រេចយកតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា ស្រី ចាន់ថន ធ្វើជាមណ្ឌលចត្តាឡីស័កថ្មីមួយកន្លែងទៀត

1.5K Shares

អាជ្ញាធរ ខេត្តកណ្តាលនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ សម្រេចយកទីតាំងតំបន់អភិវឌ្ឍ 7NG របស់លោកឧកញ៉ា ស្រី ចាន់ថន ជាកន្លែងសម្រាប់មណ្ឌលធ្វើចត្តាឡីស័កថ្មីមួយកន្លែងទៀត ខណៈចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈកើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក នុតពុធដារ៉ា អភិបាលខេត្តរងខេត្តកណ្តាល និងលោក ប៊ុនផេង អភិបាលស្រុកខ្សាច់កណ្តាល ចុះសិក្សាពិនិត្យ ទីតាំងជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍ 7NG ស្តិតនៅឃុំវិហារសួគ៌ ដើម្បីរៀបចំជាមណ្ឌល ធ្វើចត្តាឡីស័ក សំរាប់ប្រជាពលរដ្ឋ កម្មករកម្មការិនី និយោជិត ប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ពាក់ពន្ធ័និងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

គួរបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ 7NGនេះ មានលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ជេត គ្រុប ដែលជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យមួយរូបនៅកម្ពុជា ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទំហំទទឹង ២០ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ មានផ្លូវចេញចូល ១៦ម៉ែត្រ មានលក្ខណៈធំទូលាយ បរិយាកាសល្អ ងាយស្រួលរៀបចំមណ្ឌលចត្តាឡីស័ក៕

សូមចុចអានអត្ថបទខាងក្រោម៖

1.5K Shares
Copy link
Powered by Social Snap