• Tue. Mar 15th, 2022

មកស្គាល់ម្ចាស់បុរី ភ្នំពេញថ្មី ដែលអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានរាប់សិបគម្រោង រាប់ពាន់ខ្នងផ្ទះ

214 Shares

​ឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី បោះទុនរាប់លានដុល្លារដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋានដ៏ប្រណិត ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញមួយក្នុងចំណោមបុរីធំៗនៅកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពបុរី ភ្នំពេញថ្មី

ក្រុមហ៊ុន បុរី ភ្នំពេញថ្មី បានបោះជំហានក្នុងវិស័យអចលនទ្រព្យ និងសាងសង់លើគម្រោងទីតាំងភូមិសាស្ដ្រដ៏ល្អសម្រាប់សាងសង់ ដែលជាតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ដោយគិតត្រឹមឆ្នាំ២០២១នេះ បុរី ភ្នំពេញថ្មី បានពង្រីករាប់សិបគម្រោង រាប់ម៉ឺនខ្នងផ្ទះនៅក្នុងរាជធានីភ្នំពេញ។ 

រូបភាពបុរី ភ្នំពេញថ្មី

ភាពរីកច្រើនឥតឈប់ឈរនេះហើយ ដែលជាហេតុនាំឲ្យកូនអ្នកខេត្តកំពង់ចាមរូបនេះសាងភាពជោគជ័យ និងល្បីល្បាញមួយដ៏អស្ចារ្យមកឲ្យបុរី ភ្នំពេញថ្មី ក្នុងនាមលោកឧកញ៉ា ប៊ុន ហៃ ជាប្រធានក្រុមហ៊ុន បុរីភ្នំពេញថ្មី ខណៈដែលលោកក៏កាន់តួនាទីជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ ។

តាមរយៈបេសកកម្ម និងការអភិវឌ្ឍបុរីលំនៅឋាននេះ គឺលោកឧកញ៉ា ពិតបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនថែមទៀត។

រូបភាពបុរី ភ្នំពេញថ្មី

គិតមកដល់បច្ចុប្បន្នអ្នកជំនួញអចលនទ្រព្យលោកឧកញ៉ា ប៊ុន ហៃ គឺអ្នកជំនួញដ៏លេចធ្លោរ និងក្តោបក្តាប់តំបន់សំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញ។ បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន បុរី​ភ្នំពេញថ្មី បានបង្ហាញគម្រោងធំៗមួយចំនួនដែលដឹកនាំនិងគ្រប់គ្រងផ្ទាល់ដោយលោករួមមាន៖

១.បុរី​ ភ្នំពេញថ្មី ដាយមិនផាក(Diamond Park) មានទីតាំងនៅផ្លូវភ្ជាប់រវាងផ្លូវ ២០០៤ ទៅនឹងផ្លូវ អង្គតាមិញ

រូបភាពបុរី ភ្នំពេញថ្មី

២.គំរោង គ្រីស្តាល់ផាក(Crystal Park)​

រូបភាពបុរី ភ្នំពេញថ្មី

៣.គំរោងបុរី ភ្នំពេញថ្មី ដឹ ហាម៉ូនីវីល្លិ៍ គឺជាគម្រោងមួយដែលមានទីតាំងនៅលើផ្លូវ ឯកឧត្តម ជាសុផារ៉ា ហេីយជិតបង្កើយទៅនឹងផ្សារទំនើប Aeon សែនសុខ ជាតំបន់កំពុងមានការអភិវឌ្ឍន៍ខ្លាំង

៤.គម្រោង REGENT PARK

៥. គម្រោង PARK CITY

៦.គម្រោង NORTHBRIDGE

៧.NORTH BRIDGE FLAT

៨.គម្រោង TEUK THLA

៩. គម្រោង សែនសុខ

១០.គម្រោងថ្មី «អេលីតផាកទី១ និងអេលីតផាកទី២» មានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើផ្ទៃដីសរុបប្រមាណ២៥ហិតា ដែលមានផ្ទះសរុបជិត ១,០០០ខ្នង ។ 

រូបភាពបុរី ភ្នំពេញថ្មី
រូបភាពបុរី ភ្នំពេញថ្មី
រូបភាព បុរីភ្នំពេញថ្មី
214 Shares
Copy link
Powered by Social Snap