• Mon. Mar 14th, 2022

តើមហាសេដ្ឋីប្រាក់លាន សុខ គង់ ក្តោបមុខជំនួញប៉ុន្មាននៅក្នុងដៃ?

323 Shares

សហគ្រិនចាស់វស្សាជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់លានក្នុងពិភពជំនួញនៅកម្ពុជា លោកផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីប៉ុណ្ណោះ ដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសបុក សុខារៀលធី

អ្នកឧកញ៉ា សុខ គង់ ជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពលក្នុងចំណោមអ្នកជំនួញជាច្រើនរូបទៀត ដែលកំពុងរកស៊ីនៅប្រទសកម្ពុជា។ ប្រភព​ក្រៅ​ផ្លូវ​ការ​ខ្លះ​បាន​លើក​ឡើង​ថា អ្នកឧកញ៉ា មាន​ដើម​កំណើត​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា លោក​ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។

ក្រុមហ៊ុន សូគីម៉ិច អ៊ិចវេសមេន គ្រុប ខូអិលធីឌី បានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ហើយឥឡូវនេះក្រុមហ៊ុនគឺជាក្រុមហ៊ុនមេគ្រប់គ្រងផ្នែកអាជីវកម្មធំ ៗ នៅក្នុងប្រទេសកម្ពុជា។ ដែលបានខិតខំប្រឹងប្រែងបន្តគម្រោងវិនិយោគឥតឈប់ឈរ ជាមួយយុទ្ធសាស្ត្រទីផ្សារក្នុងការផ្លាស់ប្តូរនិងការប្រកួតប្រជែងក្នុងឧស្សាហកម្មដោយបន្ថែមផលិតផលសេវាកម្មនិងការពង្រីកមូលដ្ឋានអតិថិជន។ ក្រុមហ៊ុនលោកត្រូវបានគេមើលឃើញថាបានសង្កត់ធ្ងន់លើអភិបាលកិច្ចល្អនិងការយល់ដឹងអំពីទំនួលខុសត្រូវសង្គមបរិស្ថាននិងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព។

រូបភាព sokimex

គិតមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា សុខ គង់ ជា​ម្ចាស់​ក្រុមហ៊ុន សូគីម៉ិច គ្រុប (SOKIMEX GROUP) ដែល​រក​ស៊ី​នាំ​ចូល​ប្រេងសាំង រក​ស៊ី​កាស៊ីណូ សណ្ឋាគារ បើក​រោងចក្រ​កាត់​ដេរ និង​ជាពិសេស ជា​ម្ចាស់​ក្រុមហ៊ុន​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​តំបន់​អង្គរសៀមរាប​ទាំង​មូលកាលពីកន្លងទៅ។

រូបភាព sokimex

ក្រុមហ៊ុន​របស់អ្នកឧកញ៉ា សុខ គង់ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ឋានសួគ៌​បូកគោ នៅ​ខេត្ត​កំពត ដោយ​រដ្ឋាភិបាល​ផ្តល់​សម្បទាន​រយៈពេល ៩៩​ឆ្នាំ។ ខណៈរដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន លោក សាងសង់​សណ្ឋាគារ សុខា កម្ពស់​ជិត ១០​ជាន់​នៅ​ត្រើយ​ខាង​កើត​ទន្លេ​បួន​មុខ ចំ​ពី​មុខ​ព្រះបរមរាជវាំង។

រូបភាព sokimex

អ្នកឧកញ៉ា សុខ គង់ បានឲ្យតំបូន្មាន​​ថា “​យើង​ធ្វើ​អ្វី​ក៏ដោយ យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​វា ហើយ​យើង​ត្រូវ​ចេះ​សន្សំសំចៃ មិនមែន​យើង​ធ្វើ​ថ្ងៃនេះ​បាន​ដប់ ចាយ​អស់​ដប់ តើ​ថ្ងៃក្រោយ​យើង​បាន​អី​ធ្វើ​ទៀត​។ យើង​ធ្វើ​បន្តិច​ម្តងៗ ប៉ុន្តែ​យូរៗ​ទៅ​វា​កាន់តែ​ធំ​ហើយ​។​”

រូបភាព Sokimex


323 Shares
Copy link
Powered by Social Snap