• Sun. Mar 13th, 2022

អ្នកឧកញ៉ាប៉ះលោកឧកញ៉ា សហការចរចាទិញឡានអេស្កាវ៉ាទ័រពីគ្នាចំនួន ១០គ្រឿង

696 Shares

កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានសម្រេចទិញរថយន្តកាយដី អេស្កាវ៉ាទ័រខ្នាតធំចំនួន ១០គ្រឿង ពីខាងក្រុមហ៊ុនលក់គ្រឿងចក្ររបស់លោក ឧកញ៉ា អុឹង គីមហុង និងលោកជំទាវ។ សកម្មភាពសហការគ្នាទិញលក់លើមុខជំនួញរថយន្តប្រភេទកាយដីទាំង ១០គ្រឿងនេះ ជាការបង្ហាញពីសាមគ្គីភាព និងការរាប់អានគ្នាយ៉ាងស្អិតរមួត របស់អ្នកជំនួញឆ្នើមគ្រួសារឧកញ៉ាទាំងពីរនេះ។

រូបភាព ឧកញ៉ា អុឹង គីមហុង
រូបភាព ឧកញ៉ា អុឹង គីមហុង
រូបភាព ឧកញ៉ា អុឹង គីមហុង

បន្ថែមពីនេះ ការចំណាយថវិការាប់សែនដុល្លាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាសញ្ញាវិជ្ជមានបញ្ជាក់ថា គម្រោងអចលនទ្រព្យរបស់អ្នកជំនួញឆ្នើមរូបនេះ ក៏នឹងត្រៀមលេចចេញជារូបរាងបន្ថែមទៀត ក្នុងពេលខាងមុខឆាប់ៗមិនខាន។ ជាក់ស្ដែងគម្រោងផ្ទះវីឡាកូនកាត់ម៉ូដថ្មីតម្លៃសមរម្យរបស់គម្រោងបុរីឡេង ណាវ៉ាត្រា ក៏ទើបតែប្រកាសលក់ជូនអតិថិជនកាលពីពេលថ្មីៗនេះផងដែរ។

រូបភាព ឧកញ៉ា អុឹង គីមហុង
រូបភាព ឧកញ៉ា អុឹង គីមហុង

ផ្ទះវីឡាកូនកាត់យ៉ាងប្រណិតទាន់សម័យថ្មី ដែលក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់នោះមាន តម្លៃត្រឹមតែ​ 39500 ដុល្លារ ទំហំ 8m x10m សាងសង់លើទំហំដី 10m x18m មានបន្ទប់គេង​​ 3 បន្ទប់ទឹក3 កន្លែងទទួលភ្ញៀវ2 យ៉កម្សាន្ត1 ចំណតរថយន្ត1 សល់ដីមុខ 6m ក្រោយ 2m ចំហៀងម្ខាង 1m មានរបងព័ទ្ធ 3ជ្រុង មានសួនច្បារលម្អរមុខផ្ទះ ស័ក្តិបំផុតសម្រាប់គ្រួសារលោកអ្នក៕

រូបភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
រូបភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
រូបភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
696 Shares
Copy link
Powered by Social Snap