• Mon. Mar 14th, 2022

លោក ឃន ឈុនដារ៉ា កូនប្រសាឧកញ៉ា ហេង សៀ ជានរណា? កំពុងក្តោបក្តាប់មុខជំនួញអ្វីខ្លះ?

380 Shares

លោក ឃន ឈុនដារ៉ា នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក ជានាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Café ដែលជាស្លាកសញ្ញាហាងកាហ្វេថ្មីមួយកំពុងមានឈ្មោះបោះសំឡេង ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ភេសជ្ជៈ KOI កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ លោក ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាសហគ្រិនវ័យក្មេងដែលបានដឹកនាំមុខជំនួញទទួលបាននូវភាពជោគជ័យគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះលោកក៏ជាសហគ្រិនវ័យក្មេងកំពុងជោគជ័យខ្លាំងបំផុតក្នុងមុខជំនួញនៅកម្ពុជា។

លោក ឃន ឈុន ដារ៉ា ជានរណា? មានប្រវត្តិការសិក្សាយ៉ាងដូចម្តេចខ្លះ? គេហទំព័រឧកញ៉ាញូស៍សូមបើកកកាយពីជីវិតខ្លះៗរបស់លោកទម្រាំទទួលបាននូវភាពជោគជ័យ។

លោក ឃន ឈុន ដារ៉ា កើត​​នៅ​ឆ្នាំ​១៩៨៩ ​ក្នុង​​​សង្កាត់​បឹង​ព្រលិត​​​ ខណ្ឌ​៧​​ មករា រាជធានី​ភ្នំពេញ​​។ លោកបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​នៃ​សហរដ្ឋ​អាមេរិក និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង ​ពី​សាកលវិទ្យាល័យ​ប្រ៊ីស្ដូល (Bristol) ប្រទេស​អង់គ្លេស​។ ក្រោយបញ្ចប់ការសិក្សាលោកបានសម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​បើក​ហាង​តែគជ់​មួយ​នៅ​ទល់មុខ​វិទ្យាស្ថាន​ភាសាបរទេស ​ដែល​មាន​ឈ្មោះ​ថា KOI នៅអំឡុងឆ្នាំ២០១៤។ ប៉ុន្តែមុនបើក KOI លោកក៏ធ្លាប់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផ្សេង​ដែរ។

លោក ឈុនដារ៉ា ធ្លាប់ប្រាប់អ្នកកាសែតថា ការចំណាយ​ដើមទុន​ក្នុង​ការ​បង្កើត​អាជីវកម្ម​នេះ​អស់ទឹកប្រាក់​រហូត​ដល់ ​៦​ខ្ទង់​ដុល្លារ​អាមេរិក ក្នុង​ចំណោម​យុវជន​៤​នាក់​ដែល​ជា​ម្ចាស់​ដើមទុន។

យ៉ាងណា​មិញ អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ជំនាញ​គ្រប់គ្រង​រូប​នេះ ក៏ជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០១៥ ផងដែរ។ លោកត្រូវបានមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៩។

លោកឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាកូនប្រសាឧកញ៉ា ហេង សៀ ភរិយារបស់លោកគឺអ្នកស្រី តាំង គីមហៀង។

គិតមកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា ឃន ឈុនដារ៉ា ក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café, ហាង​លក់​កា​ហ្វេ Yellow cab , ហាងលក់ Pizza, Orkin ដែលជាក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ សម្លាប់សត្វ​ល្អិត​តាម​ផ្ទះ ​ឬ​ក្រុមហ៊ុន​ និង KYO ​ម្ហូប​បែប​ជប៉ុន​។

តាមរយៈការអភិវឌ្ឍន៍មុខជំនួញលោក​បាន​​ផ្ដល់​​ឱកាស​ការងារ​​ដល់​បុគ្គលិក​រាប់​រយ​នាក់ និងជួយដល់សង្គមទាំងកិច្ចការមនុស្សធម៌ និងថវិការាល់ពេលដែលជួបគ្រោះមហន្តរាយផ្សេងៗ។ ជាក់ស្តែងស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ លោកបាននាំយកភេសជ្ជៈ KOI រាប់រយកែវ និងគ្រឿងឧបរិភោគបរិភោគចាំបាច់ផ្សេងទៀតទៅជូនអ្នកពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងកូវីដ។ 

លោកឧកញ៉ា ឃន ឈុនដារ៉ា បានឲ្យតំបូន្មានថា៖ «មុន​នឹង​សម្រេច​ចិត្ត​បង្កើត​អ្វី​មួយ អ្នក​ត្រូវ​តែ​សិក្សា​ព័ត៌មាន និង​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​សព្វថ្ងៃ​នេះ គឺ​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​បង្កើត​អាជីវកម្ម​តាម​គ្នា​ដោយ​មិន​បាន​សិក្សា​ពី​ទីផ្សារ​ច្បាស់លាស់​ឡើយ។ ដើម្បីជោគជ័យបានអ្នករកស៊ីត្រូវតែយល់ពីដៃគូប្រកួតប្រជែងរបស់ខ្លួនឲ្យបានច្បាស់ ថាតើគេមានចំណុចខ្លាំងនិងចំណុចខ្សោយអ្វីខ្លះ?​»

សូមចុចអានអត្ថបទខាងក្រោម៖

380 Shares
Copy link
Powered by Social Snap