ឧកញ៉ា ឃន ឈុនដារ៉ា អ្នកជំនួញវ័យក្មេងល្បីឈ្មោះ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងហើយនាព្រឹកថ្ងៃទី ១៧ឧសភា ឆ្នាំ២០២១នេះ ដើម្បីបើកការសើបសួរពាក់ព័ន្ធជុំវិញរឿងជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស លើកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MY TV។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមប្រភពព័តិមានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះកូនស្រីបង្កើតលោកឧកញ៉ា ហេង សៀ ឈ្មោះ តាំង គីមហៀង មិនពាក់ព័ន្ធបទល្មើស ត្រូវអប់រំដោះលែងឲ្យមានសេរីភាពវិញហើយ។
កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងរឿងក្តីក្តាំឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ដែលសំណុំកំពុងនៅក្នុងដៃតុលាការ៕