• Fri. Mar 18th, 2022

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបង្កើតរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិចតា ក្នុងខេត្តបាត់ដំបង

14.5K Shares

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបតែប្រកាសមុននេះបន្តិចលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា លោកបាននឹងកំពុងឈូសឆាយរៀបចំដី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងទីរួមខេត្តបាត់ដំបង ដើម្បីអភិវឌ្ឍន៍ចេញជា តំបន់ទេសចរណ៍រមណីយដ្ឋានកែច្នៃបែបសិប្បនិមិត្តជាច្រើនប្រភេទ។

សេដ្ឋីអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ណាវ៉ាត្រា គ្រុប វ័យក្មេងរូបនេះ បានពន្យល់ថា៖ «ដោយសារមើលឃើញថា ទីរួមខេត្តបាត់ដំបង មិនសូវមានតំបន់កម្សាន្តច្រើន ហើយពុកម៉ែបងប្អូននៅក្នុងខេត្ត តែងតែស្វែងរកកន្លែងកម្សាន្តនានានៅចុងសប្តាហ៍ ខ្ញុំបាទសម្រេចបង្កើតតំបន់ទេសចរណ៍សប្បនិមិត្ត មានដូចជា កោះចាក់សោរបេះដូង ស្ទឹងសាងស្នេហ៍បាត់ដំបង និងរមណីយដ្ឋាន វាលស្រែធម្មជាតិ»។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បច្ចុប្បន្នគម្រោង អភិវឌ្ឍន៍តំបន់ទេសចរណ៍សិប្បនិមិត្ត លើផ្ទៃដីទំហំ ជាង ៥០០ហិកតា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងសម្រុករៀបចំ យ៉ាងមមាញឹក ដើម្បីឈានទៅសម្រេចការរៀបចំតាមផែនការមេ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ៕

14.5K Shares
Copy link
Powered by Social Snap