មហាជនហាក់មិនទាន់អស់ចិត្តលើសំណុំរឿងឧកញ៉ាហេង សៀ និងនាង មាន ពេជ្ររីតា ខណៈអ្នកខុសអ្នកត្រូវពិតប្រាកដមិនទាន់វែកមុខឃើញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រឿងក្តីដែលកើតពីជម្លោះលួចទូរសព្ទ និងបង្ករបួសស្នាម រហូតតុលាការបានសម្រេចឃុំខ្លួនតារាស្រីជាពិធីការិនីទូរទស្សន៍នៅពន្ធនាគារតាមបណ្តឹងរបស់ឧកញ៉ាជាដើមបណ្តឹង។ តែក្រោយមានអន្តរាគមន៍លោកគី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោបានចូលការពារក្តីឲ្យតារាស្រីរូបនេះ ទើបមានការដោះលែងចេញពីពន្ធនាគារ។
ក្រោយមានការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញសំណុំរឿងនេះ ក៏មានពាក់ព័ន្ធកូននិងកូនប្រសារបស់ឧកញ៉ាហេង សៀ ដែលគេដឹងជាម្ចាស់ហាងកាហ្វេ KOI និង Tube Cafe ជាអ្នករៀបចំផែនការប្រឌិតរឿងដើម្បីការពារដល់ឪពុកក្មេក។
នៅក្នុងលិខិតបំភ្លឺ និងសុំទោស លោក ឃន ឈុនតារា និង ភរិយា ជាកូននិងកូនប្រសារឧកញ៉ា ហេង សៀង បានទទួលស្គាល់ពិតជាបានជ្រើសរើសមនុស្សពីរនាក់ មកដើរតួត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្តនៅថ្ងៃកើតហេតុរវាង ឧកញ៉ា ហេង សៀ និងកញ្ញា មានពេជ្ររីតា ពិតមែន ប៉ុន្តែពុំពាក់ព័ន្ធផលិតរូបភាពអាសអាភាសនោះទេ។
ក្រោយការសាកសួរ តុលាការបានសម្រេចដោះលែងកូននិងកូនប្រសារបស់ឧកញ៉ា ហេង សៀ។ ដោយឡែកឧកញ៉ា ហេង សៀ ជាដើមបណ្តឹងក្នុងសំណុំរឿងក្តីក្តាំងមិនទាន់ចូលខ្លួនទៅបំភ្លឺតុលាការនៅឡើយទេ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕