• Thu. Mar 17th, 2022

ឧកញ៉ា តែ តាំងប៉ នាំយកថវិកាជាង ៣ម៉ឺនដុល្លារ និងគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់ក្រសួងឧស្សាហកម្មដើម្បីប្រយុទ្ធប្រឆាំងកូវីដ

332 Shares

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសប្បុរសជននានា បាននាំយកថវិកាចំនួន ៣០,៤២៣.៥ដុល្លារអាមេរិក និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ក្រសួងឧស្សាហកម្ម និងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល រួមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងតំណាងសមាគមនិងក្រុមហ៊ុនក្រោមចំណុះនានារបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសប្បុរសជននានាបានចូលជួបសម្ដែងការគួសម និងបាននាំយកនូវអំណោយនូវថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគល់ជូន លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ និងប្រយោលពីជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

អំណោយទាំងនោះរួមមាន៖
១. ថវិកាចំនួន ១២១,៦៩៤,០០០ (មួយរយម្ភៃមួយលានប្រាំមួយសែនប្រាំបួនម៉ឺនបួនពាន់) រៀល
២. សាប៊ូចំនួន ៣០០ (បីរយ) កញ្ចប់
៣. ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន ៦,០០០ (ប្រាំមួយពាន់) ដប
៤. ទឹកបរិសុទ្ធហាយតិចចំនួន ២០០(ពីររយ)កេស
៥. ពងមាន់ ២,០០០ (ពីរពាន់) គ្រាប់
៦. មាន់សាច់ ១០០ (មួយរយ)ក្បាល
៧. សាច់កែច្នៃ ១០០ (មួយរយ) គីឡូក្រាម
៨. សាច់ក្រកអប់ផ្សែងស្បែកស្រួយ ៥០(ហាសិប)កញ្ចប់ និង
៩. មាន់អាំង ៥០ (ហាសិប) កញ្ចប់

332 Shares
Copy link
Powered by Social Snap