• Sat. Mar 19th, 2022

ឧកញ៉ា គីម ហ៊ាង បង្ហើបទស្សនៈ ៧ចំណុចបង្ហាញពីការរស់នៅក្នុងសង្គមបច្ចុប្បន្ន

85 Shares

ស្ថិតក្នុងសង្គមស៊ីវិល័យជឿនលឿន ជាហេតុបណ្តាលឲ្យមនុស្សមានសកម្មភាព និងការគិតផ្សេងៗគ្នា។ និយាយដោយរួម មនុស្សជាច្រើនរស់នៅដើម្បីបំពេញមហិច្ឆតាខ្លួនឯង ខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីបំពេញបំណងជីវិតរបស់ខ្លួន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា គីម ហ៊ាង ជាអ្នកជំនាញមានការសិក្សាជ្រៅជ្រះ និងកំពុងក្តោបក្តាប់មុខជំនួញអចលនទ្រព្យ បានបង្ហើបទស្សនៈ ៧ចំណុចដែលបង្ហាញពីការរស់ក្នុងសង្គមនាពេលបច្ចុប្បន្ន រួមមាន៖

១. មនុស្សជាច្រើនខិតខំរៀនសូត្រណាស់ ដោយពួកគាត់គិតថា ចំណេះវិជ្ជាអាចធ្វើអោយអនាគតកាន់តែល្អប្រសើរ។

២. មនុស្សជាច្រើនខិតខំរកលុយណាស់ ដោយពួកគាត់គិតថា លុយអាចធ្វើអោយអនាគតកាន់តែល្អប្រសើរ។

៣. មនុស្សជាច្រើនខិតខំធ្វើការណាស់ ដោយពួកគាត់គិតថា តំណែង និងឋានៈអាចធ្វើអោយអនាគតកាន់តែល្អប្រសើរ។

៤. មនុស្សជាច្រើនខិតខំថែសុខភាពណាស់ ដោយពួកគាត់គិតថា សុខភាពល្អអាចធ្វើអោយពួកគាត់រស់នៅបានយូរ។

៥. មនុស្សជាច្រើនខិតខំទាំងរៀនសូត្រ ខំរកលុយ ខំធ្វើការ ខំថែសុខភាព ដើម្បីអនាគតល្អ និងរស់បានយូរ។

៦. មែនទែនទៅ ខ្ញុំស្គាល់មនុស្សច្រើនណាស់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិស្តុកស្តម មានអំណាចអាចហៅមេឃ ហៅភ្លៀងបាន មានសុខភាពល្អបរិបូរណ៌ តែកំពុងរស់នៅក្នុងជីវិតមួយ ដែលមិនសូវមានសិទ្ធិសេរិភាព ដូចមនុស្សទូទៅទេ។

៧. សូមកុំបណ្តោយអោយឋានៈ បុណ្យសក្តិ ទ្រព្យសម្បត្តិ អំណាច ចំណេះដឹង ភាពហុឺហា និងកេរ្តិឈ្មោះ មកលុបបំបាត់សិទ្ធិសេរីភាពជាមនុស្សធម្មតារបស់លោកអ្នក៕

85 Shares
Copy link
Powered by Social Snap