• Wed. Mar 16th, 2022

មកស្គាល់ CEO ធនាគារ​ឯកទេស AEON ដែលមានបទពិសោធន៍ការងារមិនធម្មតានោះទេ

499 Shares

ធនាគារ​ឯកទេស ​អ៉ី​អន (AEON Specialized Bank) ​ផ្តល់​ជូន​នូវ​សេវាកម្ម​បង់​រំលស់​ដូចជា​ ​សេវា​បង់​រំលស់​រថយន្ត​ ​ម៉ូតូ​ ​ម៉ូតូ​កង់​បី​ ​គ្រឿងចក្រ​កសិកម្ម​ ​និង​ ​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​។​ ​អ្វីដែលកាន់តែពិសេសនោះគឺ ​​អ៉ី​អន ​ក៏មាន​ផ្តល់​ជូន​នូវ​ ​សេវាកម្ម​បង់​រំលស់​ធានា​រ៉ាប់រង​ ​សេវាកម្ម​ក​ម្ចី​សាច់ប្រាក់​ ​និង​ ​ប័ណ្ណ​សមាជិក​ដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​ពិសេស​សម្រាប់​អតិថិជន​របស់​ធនាគារ​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ អ៉ីអន ​ទទួល​បាន​អាជា្ញប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ឯកទេស ពី​ធនាគារ​ជាតិ​នៃកម្ពុជា។ ចាប់ពី​ពេល​នោះ​មក ធនាគារបាន​ផ្លាស់​ប្តូរ​ទៅ​ជា​ធនាគារ​ឯកទេស ដែល​មាន​ឈ្មោះ​ថា “ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (AEON Specialized Bank (Cambodia) PLC.)” និង​ចាប់​ផ្តើម​ពង្រីក​អាជីវកម្ម​ ដោយ​ចេញ​ប័ណ្ណ​ឥណទាន “អ៉ីអនកាត” សេវា​ទូទាត់​ប្រាក់​​ជា​ប្រាក់​រៀល​តាមរយៈ QR Code ដោយ​កម្មវិធី “អ៉ីអនវ៉លឡេត” សេវា mVisa បង់​ប្រាក់​​ដោយ​កម្មវិធី​ទូរស័ព្ទ “អ៉ីអនកាតម៉ូបាល” និង​សេវា​បង់រំលស់​រថយន្ត​ជូន​អតិថិជន។

តើCEO ធនាគារ​ឯកទេស AEON ជានរណា? នោះគឺបុរសវ័យ ៥៤ឆ្នាំ ជាជនជាតិជប៉ុនមានឈ្មោះថា លោក Taketo Ando ដែលបានមកដឹកនាំ AEON ជាង ៥ឆ្នាំមកហើយតាំងពីឆ្នាំ២០១៧ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយក្នុងការ​ជំរុញ​ការ​រស់នៅ​របស់​អតិថិជន​ឲ្យ​កាន់តែ​មាន​ភាពស៊ីវីល័យ និង​ផ្តល់​លទ្ធភាព​ដល់​បុគ្គល​គ្រប់រូប​អាច​ចាប់​យក​ឱកាស​អនាគត​កាន់តែ​ច្រើន​តាមរយៈ​ការ​ប្រើប្រាស់​ឥណទាន​ដោយ​មាន​ប្រសិទ្ធភាព។

ឧកញ៉ាញូស៍ សូមណែនាំ​ប្រវត្តិ​សិក្សា និង​បទពិសោធន៍​ការងាររបស់​លោក TAKETO Ando ដូចតទៅ

លោកកើតនៅឆ្នាំ១៩៦៧ ក្នុប្រទេសជប៉ុន ហើយបានបញ្ចប់នៅមហាវិទ្យាល័យផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Senshu ប្រទេសជប៉ុន។

លោក Taketo Ando បានចូលមកកាន់តំណែងអនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី នៅឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន។ មុនមកដឹកនាំ និងកាន់តំណែងកំពូលមួយរបស់ក្រុមហ៊ុនលំដាប់ពិភពលោក AEON Group លោកមានបទពិសោធនជាច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រួមទាំងភាពជាអ្នកដឹកនាំ។

បទពិសោធការងារបស់លោក Taketo Ando ក៏មិនធម្មតាដែរ៖

ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ អគ្គនាយកនៃ ACS Servicing (Thailand) Co., Ltd. ។
ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥ នាយកនៃ AEON THANA SINSAP (THAILAND) Plc. ។
នៅឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤ ប្រធានគម្រោងនៃ Makuhari-Shintoshin Branch Project, AEON Credit Service Co., Ltd. ។
ក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ប្រធានភូមិភាគខាងត្បូង តំបន់ Kanto of AEON Credit Service Co., Ltd៕

499 Shares
Copy link
Powered by Social Snap