• Sat. Mar 26th, 2022

រោងចក្រ ខ្មែរ ប៊ែវើរីជីស បានពង្រីកវិសាលភាពនៃការផលិតដោយវិនិយោគ ១០លានដុល្លារបន្ថែមទៀត

439 Shares

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100%។ រោងចក្រប្រើប្រាស់តែគ្រឿងផ្សំពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយនឹងកំណើនខ្សែសង្វាក់ផលិតកម្មដ៏ច្រើននេះហើយ ខ្មែរ ប៊ែវើរីជីស បានពង្រីកវិសាលភាពនៃការផលិតដោយវិនិយោគ១០លានដុល្លារបន្ថែមទៀតលើ ម៉ាស៊ីន និងបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការអតិថិជន។ នេះបើតាមទស្សនាវដ្តី ជីប ម៉ុង ចេញផ្សាយកាលពីខែមិថុនា។

ខ្មែរ ប៊ែវើរីជីស បញ្ជាក់ថា ម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីនេះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនអាល្លឺម៉ង់ Krones ដែលមានសមត្ថភាពផលិតភេសជ្ជៈប៉ូវកម្លាំង វើក និងទឹកក្រូច អាយស៍ បានបរិមាណខ្ពស់និងរហ័សជាងមុន។

គួររម្លឹកជូនថា រោងចក្រ ខ្មែរ ប៊ែវើរីជីស បានពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនលើកទី៣ក្នុងឆ្នាំ២០១៧ ដែលបង្កើនសមត្ថភាពផលិតកម្មស្រាបៀររបស់ខ្លួន និង អភិវឌ្ឍផលិតផលថ្មីៗ រួមមានស្រាបៀរ Barrley Black Extra Stout, ស្រាបៀរ Kudo, ភេសជ្ជៈប៉ូវកម្លាំង Wurkz, Ize Cola, Ize Lemon, Ize Fruit Punch និងទឹកបរិសុទ្ធកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មានបុគ្គលិកជិត១០០០នាក់ កំពុងបម្រើការពេញម៉ោង ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានគុណភាពល្អសម្រាប់ប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់៕

439 Shares
Copy link
Powered by Social Snap