• Thu. Mar 17th, 2022

ឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានសម្តេចព្រះសង្ឃរាជ បួរ គ្រី ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់»

134 Shares

សម្តេច​ព្រះអភិសិរី​សុគន្ឋា​ធិបតី បួរ គ្រី ម​ហា​សង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ទ្រង់ត្រាស់បញ្ញត្តិតែងតាំង លោកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ពុទ្ធលោកវិជ័យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយគ្នានេះ លោកជំទាវ ទៀង ផល្លា ម៉មវណ្ណឌី ក៏ត្រូវបានសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ផលបុញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ផងដែរ។

ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃខិតជិតមកដល់ហើយ នៅថ្ងៃទី១១ ខែកក្កដានេះ លោកឧកញ៉ា និងលោកជំទាវ បានមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដោយថ្វាយទៀនព្រះវស្សាចំនួន៧វត្តនៃគណៈមហាកាយ ១.សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ២.សម្តេចព្រះវនរ័ត ណយ ច្រឹក ៣.សម្តេចព្រះឧត្តមវង្សា មួង រ៉ា ៤.សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល ៥.សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ ៦.សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ៧.សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា ដើម្បីសម្រួលដល់កិច្ចការគង់ចាំវស្សាអស់រយៈពេល ៣ខែតាមពុទ្ធបញ្ញាតិ៕

134 Shares
Copy link
Powered by Social Snap