• Thu. Mar 17th, 2022

អ្នកឧកញ៉ា គិត ម៉េង ចេញមកនិយាយរឿងប្រដាល់គុនខ្មែរ ក្រោយមានប្រតិកម្មពីសម្តេចនាយករដ្ឋមន្រ្តី

7 Shares

ថ្មីៗនេះ ប្រជាពលរដ្ឋអ្នកស្រលាញ់ និងនិយមប្រដាល់គុនខ្មែរ បានប្រតិកម្ម ទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែរក្រវ៉ាត់ “អ្នកតស៊ូគុនខ្មែរគោលជល់កំពូលជើងឯង” នៅយប់ថ្ងៃទី១០ ខែកក្កដានេះ នៅសង្វៀន CBS រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា ហើយការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃឹម បូរ៉ា ឱ្យសន្លប់ស្តូកស្តឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួតទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។ ការសម្រេចបែបនេះ បាននាំឱ្យមានប្រតិកម្មជាខ្លាំងពីសំណាក់មហាជន។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញប្រតិកម្មផងដែរ។
សម្ដេចតេជោ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា “ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា”។ 

បើតាមសម្តេចតេជោ ហ៊ុន សែន “តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ដោយកំណត់លក្ខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡា ប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេល ក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ”។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា “ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួក គាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន”។

ជាមួយគ្នានេះដែលអ្នកឧកញ៉ា គិត ម៉េង ម្ចាស់ស្ថានីយទូរទស្សន៍ CBS មានប្រសាសន៍ឪ្យដឹងថា៖ ខ្ញុំចូលចិត្តមើលកីឡាលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន និងស៊ីអិនស៊ី ហើយព្រឹត្តិការណ៍ចុងក្រោយរវាងលោក ឃីម បូរ៉ា និងលោក ម៉ឺន មេឃា ក្នុងកម្មវិធីប្រដាល់គុនខ្មែរពិតជាទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង។

អ្នកឧកញ៉ាបញ្ជាក់ថា ប្រដាល់គុនខ្មែរ ឬគុនខ្មែរគឺជាសិល្បៈក្បាច់គុនមិនប្រើអាវុធ ឬកីឡាប្រយុទ្ធដោយយុទ្ធសាស្ត្រក្នុងការប្រកួត។ កីឡាករអាចប្រើក្បាច់គុនខ្មែរប្រយុទ្ធដោយសេរី ជាមួយលក្ខខណ្ឌក្នុងវិស័យកីឡានេះ។ គោលបំណងក្នុងការប្រកួតគឺដើម្បីផ្តួលគូប្រជែងចេញ ឬប្រើបច្ចេកទេសក្នុងក្បាច់គុនដើម្បីយកឈ្នះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកក្កដានេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី និងក្រុមហ៊ុនឧបត្ថម្ភ បានសម្រេចចិត្តប្រគល់ខ្សែក្រវាត់ជើងឯកដល់លោក ឃីម បូរ៉ា និងជើងឯករងដល់លោក ម៉ឺន មេឃា ដែលតាមទស្សនៈខ្ញុំផ្ទាល់គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ៕

7 Shares
Copy link
Powered by Social Snap