• Thu. Mar 24th, 2022

យូរៗជួបម្ដង! គម្រោងដីឡូតិ៍អាចសង់ផ្ទះវីឡាខ្នាតយក្សទំហំ 40m x50m នៅជាប់ជើងភ្នំតម្លៃទាបបំផុតក្នុងតំបន់

976 Shares

ក្រោយពីបានប្រកាសលក់ដីឡូតិ៍បញ្ចុះតម្លៃ ២,៥០០$ ក្នុងមួយឡូតិ៍ ពេលនេះ អគ្គនាយកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក លោកស្រេង ឈាងឡេង បានបង្ហើបពីគម្រោងលក់ប្រភេទដីឡូតិ៍ខ្នាតធំមិនធ្លាប់មាន អតិថិជនទិញហើយ អាចសាងសង់ចេញជាប្រភេទផ្ទះវីឡាតាមចិត្តប្រាថ្នាបានយ៉ាងស្រស់ស្អាត។

លោក ឈាងឡេង បានបញ្ជាក់ថា៖ «កាន់តែពិសេសក្រុមហ៊ុន បានពង្រីកបន្ថែមនៅផ្ទៃដីទំហំខ្នាតវីទ្បាកូនកាត់វីទ្បាទោលក្បែរជេីងភ្នំ 5mx20m 10mx20m 20mx40m និងប្រភេទធំជាងគេ 40mx50m សម្រាប់បងប្អូនសាងសង់គ្រប់ប្រភេទវីទ្បា។ ក្រុមហ៊ុនក៏មានសេវាកម្មសិក្សារចនាគូប្លង់ជូនដោយឥតគិតថ្លៃ ហេីយអ្វីកាន់តែពិសេស គឺតំលៃទាបជាងទីផ្សារក្នុងតំបន់ចំណាយពេលមកទស្សនាគម្រោងផ្ទាល់ចម្ងាយត្រឹមតែ 45នាទីពីរផ្សារទំនេីបអ៊ីអន២»។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ទីតាំងអភិវឌ្ឍន៍គម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម របស់លោក ស្រេង ឈាងឡេង បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលមានបំណងវិនិយោគទិញទុកលក់យកចំណេញ សម្រាប់សាងសង់លំនៅឋានរស់នៅ ត្បិតជាទីតាំងល្អខ្លាំង នៅជាប់នឹងផ្លូវជាតិធំលេខ៥១ និងជាប់នឹងជើងភ្នំ ជាពិសេសតម្លៃទាបជាងគេក្នុងតំបន់។

ក្រៅពីគម្រោងដីឡូតិ៍សម្រាប់សាងសង់ផ្ទះ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យទី១២ របស់ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ក៏មានលក់ជាប្រភេទផ្ទះអាជីវកម្ម មានម៉ូដស្រស់ស្អាត សំណង់រឹងមាំ និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន
តំបន់អភិវឌ្ឍន៍ជាយក្រុងដ៏មានសក្កានុពលក្នុងគម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម របស់ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ស្ថិតនៅជាយរាជធានីភ្នំពេញ ក្នុងភូមិស្ដុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គម្រោងដីឡូតិ៍ និងផ្ទះល្វែងរបស់ក្រុមហ៊ុន ជាទីតាំងកំពុងមានភាពទាក់ទាញ និងរីកចម្រើនឥតឈប់ឈរ និងជាតំបន់ចំប៉ូលសេដ្ឋកិច្ច មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ បណ្ដុំប្រជាជនរស់នៅច្រើនកុះកររួចជាស្រេច៕

976 Shares
Copy link
Powered by Social Snap