• Thu. Mar 17th, 2022

ឧកញ៉ា ប៊ុន រតនា ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើត

848 Shares

នាឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ លោក ឧកញ៉ា ប៊ុន រតនា ជំនួយការផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ព្រមទាំងបុត្រ រួមទាំងបុគ្គលិកក្រុមហ៊ុន S-Auto Cambodia ទាំងអស់ សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្ដី ជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តរ៍៕

848 Shares
Copy link
Powered by Social Snap