• Mon. Mar 28th, 2022

សុខភាព

  • Home
  • ភរិយាលោក Trump ចោទប្រកាន់អតីតជំនួយការរបស់ស្វាមីពីបទ “បរិហារកេរ្តិ៍” ក្រោយអះអាងពីការលែងលះ

ភរិយាលោក Trump ចោទប្រកាន់អតីតជំនួយការរបស់ស្វាមីពីបទ “បរិហារកេរ្តិ៍” ក្រោយអះអាងពីការលែងលះ

លោកស្រី Melania Trump បានចោទប្រកាន់អតីតជំនួយការប្តីរបស់លោកស្រីម្នាក់ពីបទ “បរិហារកេរិ៍្ត” បន្ទាប់ពីលោកស្រីបានអះអាងថា ជំទាវទីមួយរូបនេះកំពុង “រាប់រាល់នាទី” ដើម្បីលែងលះស្វាមីរបស់លោកស្រី ។

ទាន់នៅមានអំណាច លោក Trump បណ្តេញរដ្ឋមន្រ្តីការពារជាតិចេញពីតំណែង

លោកប្រធានាធិបតី Donald Trump បានបណ្តេញរដ្ឋមន្រ្តីការពារជាតិលោក Mark Esper ចេញពីតំណែងដោយប្រកាសនៅលើបណ្តាញសង្គម Twitter ថា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះត្រូវបាន “បញ្ឈប់ការងារ”។

រដ្ឋមន្រ្តីការពារជាតិអាមេរិកត្រៀមរៀបចំលិខិតលាលែងពីតំណែង ក្រោយប្រកាសលទ្ធផលបោះឆ្នោត

បើយោងតាមការរាយការណ៍ពីសារព័ត៌មាន New York Post បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានរៀបចំលិខិតលាលែងពីតំណែង បន្ទាប់ពីលោកត្រូវបានគេរំពឹងថានឹងត្រូវបណ្តេញដោយលោកប្រធានាធិបតី Trump បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត ។

លោក Putin អាចចុះចេញពីតំណែងក្នុងខែមករា

យោងតាមរបាយការណ៍បានឲ្យដឹងថា លោក Vladimir Putin នឹងចុះចេញពីតំណែងជាប្រធានាធិបតីរុស្ស៊ីនៅខែមករាចំពេលមានក្តីបារម្ភថា លោកមានជំងឺ Parkinson។

លោក Joe Biden ឈរលើផ្លូវឆ្ពោះទៅរកការកាន់តំណែងជាប្រធានធិបតីសហរដ្ឋអាមេរិកទី៤៦

លោក Joe Biden មកពីខាងគណបក្សប្រជាធិបតេយ្យកំពុងឈរលើផ្លូវឆ្ពោះទៅរកការកាន់តំណែងជាប្រធានធិបតីសហរដ្ឋអាមេរិកទី៤៦ហើយ ខណៈគិតត្រឹមពេលនេះលោកកំពុងមានសំឡេងតំណាងអង្គបោះឆ្នោតនាំមុខលោក Donald Trump។

អ្នកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅមិនដឹងនៅឡើយទេ

WINNER អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ពេលមន្រ្តីរាប់សន្លឹកឆ្នោត រួមទាំងសន្លឹកឆ្នោតដែលផ្ញើតាមអ៊ីមែលពីកន្លែងបោះឆ្នោតនានាដែលកំពុងមានវិរុសរាតត្បាតជាសកលមកជាបន្តបន្ទាប់។

សារចុងក្រោយរបស់លោក ចូ បៃដិន៖ ថ្ងៃស្អែក គឺជាការចាប់ផ្ដើមថ្ងៃថ្មី ដោយយើងនឹងទទួលបានជ័យជម្នះដ៏ធំធេង

បេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតហើយ ក្នុងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ជាមួយការផ្ញើសារពោរពេញដោយសុទិដ្ឋិនិយមថាលោកនឹងផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CBS នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុន Huawei មានគម្រោងបើករោងចក្រផលិតបន្ទះឈីបនៅស៊ាងហៃដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

សារព័ត៌មាន The Financial Times បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបមួយនៅទីក្រុងស៊ាងហៃ ដោយមិនប្រើបច្ចេកវិទ្យារបស់អាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិនមួយនេះ កំពុងស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីជំនះរាល់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលកាន់តែតឹងរឹងឡើង។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវតុលាការក្រុងសេអ៊ូល កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) បានចេញដំណើរទៅកាន់ពន្ធនាគារនៅថ្ងៃចន្ទនេះ បន្ទាប់ពីតុលាការក្រុងសេអ៊ូល បានកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំពីបទពុករលួយ និងបិទការប្តឹងឧទ្ធរណ៍ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆកា ឆ្នាំ២០២០។

Bill Gates បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៣៥,៨ ពាន់លានដុល្លារដល់មូលនិធិ Gates

ភរិយា Melinda និងលោក Bill Gates ប្រធានមូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ធំបំផុតរបស់ពិភពលោក។ នៅក្នុងខែឧសភាឆ្នាំ ២០២០ មូលនិធិហ្គេត បានឲ្យដឹងថា ខ្លួននឹងចំណាយថវិកាចំនួន ៣០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ សម្រាប់ផ្តល់ជាជំនួយក្នុងការស្វែងរកវ៉ាក់សាំងការពារ។