• Tue. Mar 29th, 2022

កើតខែខុសគ្នា ឧកញ៉ាវ័យក្មេង ៣រូបនេះ ទទួលបានគោរមងារជាឧកញ៉ាក្នុងខែតែមួយ

270 Shares

វាសនាមនុស្សមិនអាចទាយទុកមុនបានឡើយ ក៍ប៉ុន្តែចាស់បុរាណពោលថា ចេះមកពីរៀនមានពីរក តក់ៗពេញបំពង់។ ជាក់ស្តែងឧកញ៉ាស្រីប្រុស ៣នាក់ខិតខំតស៊ូគ្រប់ឧបសគ្គទម្រាំមកដល់សព្វថ្ងៃ ទោះបីមុខជំនួញ និងជីវិតរស់នៅជួបព្យុះភ្លៀងយ៉ាងណាក៍ដោយ នៅតែខំពុះពាររិះរកវិធីដោះស្រាយ ដើម្បីបានជោគជ័យ ហើយមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៧ កំណត់ថាអ្នកដែលអាចមានងារជា ឧកញ៉ា លុះត្រាតែ បានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬ សម្ភារ ដែលមានតម្លៃលើសពី ៥០ ម៉ឺនដុល្លារឡើងទៅ ។ ដោយឡែកនាពេលកន្លងទៅនេះ មានអ្នកជំនួញវ័យក្មេង ៣ រូបបានទទួលគោរពងារជាឧកញ៉ាជាបន្តបន្ទាប់ ក្រោយពីពួកគាត់បានជួយដល់សង្គមជាច្រើនតាមរយៈការបរិច្ចាគថវិកាជូនរដ្ឋាភិបាល ការជួយដល់ជនក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ សហគ្រិនវ័យក្មេងទាំងនោះរួមមាន៖

១.លោកឧកញ៉ា ផន វណ្ណិត

ឧកញ៉ា ផន វណ្ណិត មានប្រវត្តិតស៊ូជូរចត់ ខ្ចាត់ខ្លួនច្រើនកន្លែង  ទើបទទួលជោគជ័យក្នុងជីវិត -

លោក ផន វណ្ណិត អតីតព្រះសង្ឃ ជានិស្សិតមានការសិក្សាជ្រៅជ្រះនិងខ្ពង់ខ្ពស់នៅបរទេស និងជាសាស្រ្តាចារ្យ បន្ទាប់មកដោយចំណាប់អារម្មណ៍លើវិស័យកសិកម្ម និងវិស័យអចលនទ្រព្យតាំងពីឆ្នាំ២០១១ លោកក៍ចាប់ផ្ដើមទិញដីដំបូងនៅម្ដុំចោមចៅ ផ្លូវជាតិលេខ៣។

ឧកញ៉ា ផន វណ្ណិត មានប្រវត្តិតស៊ូជូរចត់ ខ្ចាត់ខ្លួនច្រើនកន្លែង  ទើបទទួលជោគជ័យក្នុងជីវិត -

នៅខែឧសភា ឆ្នាំ២០១៨ លោក វណ្ណិត បានបើកក្រុមហ៊ុនវិស័យអចលនទ្រព្យ។
អតីតកូនអ្នកលក់បន្លែនៅខេត្តព្រៃវែង លោក ផន វណ្ណិត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០២០កន្លងទៅនេះ។

ឧកញ៉ា ផន វណ្ណិត មានប្រវត្តិតស៊ូជូរចត់ ខ្ចាត់ខ្លួនច្រើនកន្លែង  ទើបទទួលជោគជ័យក្នុងជីវិត -

គិតមកទល់បច្ចុប្បន្នលោកឧកញ៉ា ផន វណ្ណិត គឺជាអ្នកជំនួញអចលនទ្រព្យដ៍ជោគជ័យល្បីឈ្មោះ និងគ្រប់គ្រងតំបន់អចលនទ្រព្យសំខាន់ៗចំនួនផងដែរ។

សមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា៖ ៥ចំណុចពិសេសនៃដីឡូត៍ស្របច្បាប់  ដែលជួយអភិវឌ្ឍសង្គម ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ
May be an image of 5 people and people standing
អតីតនិស្សិតមកឥណ្ឌា ឧកញ៉ា ផន វណ្ណិត បង្ហើបគន្លឹះដើម្បីក្លាយជាយុវជនពូកែ

២.លោកជំទាវឧកញ៉ា អ៊ាន សៀវមី

ឆ្លៀតពេលទំនេរ ឧកញ៉ា អ៊ាន សៀវម៉ី ទៅលំហែកាយតាមខេត្ត គេងប៉ះចំ  ផ្ទះសំណាក់១កន្លែង តម្លៃជាង១០០ដុល្លារ ក្នុង១យប់ ពេលចូលដល់ក្នុងបន្ទប់ ...

អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះអ្នកនាង អ៊ាន សៀវមី និងតែងតែសកម្មនឹងការងារសប្បុរសធម៌ ការបរិច្ចាគថវិកាជួយកាកបាទក្រហមរាជធានីភ្នំពេញ ការបរិច្ចាគថវិកាជួយកាកបាទក្រហមសាខាខេត្តកណ្ដាល ការបរិច្ចាគថវិកាជួយដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបរិច្ចាគថវិកាជួយថវិកាជួយបំពាក់អំពូលភ្លើងពីផ្លូវវិហារសួគ៌ទៅខេត្តព្រៃវែង ក៏ដូចជាការកសាងផ្លូវមួយចំនួន ការបរិច្ចាគថវិកាជួយជនក្រីក្រជាដើម។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ អ្នកនាងត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា«ឧកញ៉ា» ជាហេតុធ្វើឲ្យអ្នកនាងក្លាយជាអ្នកលក់ផលិតផលតាមអនឡាញតែម្នាក់គត់ ដែលទទួលបានងារនេះ។

ក្ដៅៗ មិនស្ងាត់ប៉ះគ្នាទៀត! ឧកញ៉ា អ៊ាន ស៊ីវម៉ី ធ្វើការបកស្រាយ ក្រោយលោកស្រី  ទ្រី ដាណាចេញលិខិតមួយ

៣. លោកជំទាវឧកញ៉ា ស្រី ណារួម

ស្ងាត់ៗ! លោកជំទាវ ហ៊ុន ស៊ីណាត ដាក់មួយឃ្លាអោយ ម៉ែរួយ និង ថៅកែពេជ្រ ទ្រី ដាណា  ឡើងពេញចិត្តស្តូកថា… – themorningasia

អ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលតែងតែចំណាយថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រិត្យ ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

អ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា  ឧកញ៉ា - Khmer Breaking News

បើនិយាយជីវិតរបស់ម៉ែរួយ ធ្លាប់ជួបទុក្ខលំបាកវេទនា កាលពីអាយុ១៧ឆ្នាំ បានបោះបង់ចោលការសិក្សា ទៅស៊ីឈ្នួលគេនៅប្រទេសថៃ រយៈពេល៥ឆ្នាំ យកលុយមកចិញ្ចឹមគ្រួសារ និងជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ៕

ភ្ញាក់ព្រឺត ! អ្នកលក់អនឡាញនារីវ័យក្មេង ហៅ ម៉ែរួយ ត្រូវបានព្រះមហាក្សត្រ  ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា.... - កម្សាន្ត - Khmer News
អ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា  ឧកញ៉ា - Khmer Breaking News
ម៉ែរួយ  មើលឃើញទុក្ខលំបាកអ្នកស្រុកអូជ្រៅហើយបរិច្ចាករថយន្តសង្គ្រោះបន្ទាន់១គ្រឿង - R  Magazine
270 Shares
Copy link
Powered by Social Snap