• Sat. Mar 26th, 2022

ក្រុមហ៊ុន ជីប ម៉ុង គ្រុប បញ្ជាទិញឧទ្ធម្ភាគចក្រដ៏ទំនើបចុងក្រោយបង្អស់ម៉ូដែល Bell 429 (មានវីដេអូ)

219 Shares

ក្រុមហ៊ុន ជីប ម៉ុង គ្រុប ទើបតែបញ្ជាទិញឧទ្ធម្ភាគចក្រម៉ូដែល Bell 429 ពីក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក ឈ្មោះ Textron Inc. ។

ការបញ្ជាទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះត្រូវបានអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បញ្ជាក់ថា៖ «ដើម្បីបម្រើតម្រូវការនៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈររៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត នេះក៏បង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង ទៅលើឧទ្ធម្ភាគចក្រម៉ាក Bell ដែលបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែប្រើប្រាស់ឧទ្ធម្ភាគចក្រម៉ូដែល Bell 505s របស់ក្រុមហ៊ុន Bellron Textron Inc. ផងដែរ»។

The Bell 429 គឺជាយន្ដហោះប្រើថាមពលពន្លឺព្រះអាទិត្យផង និងម៉ាស៊ីនផង ដែលផលិតដោយក្រុមហ៊ុនឧទ្ធម្ភាគចក្រ Bell Helicopter – Textron Inc.។ Bell 429  ផលិតដំបូងបំផុតក្នុងឆ្នាំ ២០០៧ និងទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០០៩ ហើយក៏បន្តលក់ជូនអតិថិជនពាសពេញពិភពលោក។

ឧទ្ធម្ភាគចក្រដ៏ទំនើបមួយនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលស្គាល់ ពីបណ្ដាអ្នកប្រើប្រាស់នៅតាមបណ្ដាប្រទេសនានានៅជុំវិញពិភពលោក។ The Bell 429 បំពាក់ដោយម៉ាស៊ីនប្រភេទ 2x Pratt & Whitney Canada PW207D1/D2 Turboshaft អាចហោះហើរលើអាកាស ក្នុងល្បឿនអតិបរមា 278 km/h និងអាចហោះបានចម្ងាយដល់ទៅ 715 Km និងរយៈកម្ពស់ខ្ពស់បំផុតដល់ 6 Km ក្នុងលំហអាកាស។

ចំពោះតម្លៃជាក់លាក់ពេលដឹកមកដល់កម្ពុជា មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់នៅឡើយទេ តែសម្រាប់តម្លៃនៅសហរដ្ឋអាមេរិចឧទ្ធម្ភាគចក្រ Bell 429 ស៊េរីឆ្នាំ ២០២១ មានចាប់ពី ៧,៥លានដុល្លារឡើង៕

219 Shares
Copy link
Powered by Social Snap