• Sat. Mar 12th, 2022

ឱកាស​មាសក្នុងសម័យកាលកូវីដ ទិញដីឡូតិ៍អាជីវកម្មចំណេញហួសស្មាន ពីគម្រោងរបស់ឧកញ៉ា អ៊ឹង ឃាង

819 Shares

បើទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩យ៉ាងណាក្តី ក៏ម្ចាស់បុរី ឃាង កលិកា ឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ប្រកាសក្តែងៗអំពីឪកាសមាសដែលមិនធ្លាប់មាន ឥឡូវបានកើតឡើងហើយសម្រាប់បងប្អូងប្រជាពលរដ្ឋចង់បានដីឡូតិ៍សម្រាប់ខ្នាតអាជីវកម្ម ស្ថិតក្នុងតំបន់មានសក្តានុពលខ្លាំង។ ទល់​មុខ​ច្រក​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ​នៅ​ក្បែរ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ចិន​ ១០០០ហិច​តា​(airport city)​ នឹងគម្រោងបុរី​របស់​ឧកញ៉ា​បណ្ឌិត ​ជា​ប្រភេទ​បុរី​ ផ្ទះ​អាជីវកម្ម​​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​ក្នុង​ខេត្ត​សៀមរាប​ លើ​ផ្ទៃ​ដី​​​៣៤ហិចតា​ សាងសង់​ផ្ទះ​ល្វែង​និង​ខុនដូ​ ទំនើបៗ។

សេដ្ឋី​អចលនទ្រព្យ​ អ៊ឹង ឃាង បានថ្លែងលើទំព័រហ្វេសបុកថា “ឱកាស​មាស​ក្នុង​រដូវកាល​កូវីដ១៩ ដី​ឡូតិ៍​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី ៣០០០មែត្រ​ការ៉េ​ឡេីង​ទៅ ដែលជាប់នឹង​ផ្លូវ​ជាតិ​៦៤។ គម្រោងដីឡូតិ៍ត្រូបានដី​ចាក់​រួចរាល់​ មានប្រព័ន្ធ​លូ​ ទឹក​ ភ្លើង​ រួច​ជា​ស្រេច​ ហើយអាច​សាង​សង់​ បុរី​ រីសត​ ផ្ទះ​លំហែ​កាយ​ តំបន់​ពាណិជ្ជកម្ម​”។

សេដ្ឋីវ័យក្មេងជោគជ័យក្នុងមុខជំនួញអលចនទ្រព្យរូបនេះបានបន្តថា “គម្រោងដីឡូតិ៍នេះ ជាប់​ច្រកចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ ខេត្ត​សៀមរាប​ ជា​ការ​វិនិយោគ​របស់​ប្រទេស​ចិន​ និងជា​តំបន់​ដែល​អភិវឌ្ឍន៍​ខ្លាំង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ”។

ចំពោះតម្លៃដីឡូតិ៍វិញ គឺអាចចរចា​បានក្នុងតំលៃ​ពិសេស​មិនធ្លាប់មាន ដើម្បីសួរព័ត៌មានលំអិតសូមទាក់ទកមកលោកឧកញ៉ា អ៊ឹង ឃាង ផ្ទាល់តែម្តង តាមរយៈបណ្តញសង្គម Telegram 076 566 6666។

គួររម្លឹកផងថា ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​អចលនទ្រព្យ សម្រាប់​នៅ​ប្រទេស​កម្ពុជា​មិន​ធ្លាប់​មាន​ឡើយ​ដែល​ម្ចាស់​បុរី​ហ៊ាន ផ្ដល់​រង្វាន់ រថយន្ត​ទំនើប​ ROLLS ROYCE PHANTOM ដល់​អតិថិជន​នោះ ទើប​តែ​ឃើញ​​​ឧកញ៉ា អ៊ឹង ឃាង ម្ចាស់ “បុរី ឃាង កលិកា” ហ៊ាន​ប្រកាស​ផ្ដល់​រង្វាន់​​រថយន្ត​ទំនើប​នេះ ដល់​អតិជន​ដែល​ទិញ​ផ្ទះរបស់​លោក​ឧកញ៉ា។

លក្ខខណ្ឌ​ដែល​​អតិថិជន​​អាច​មាន​ឱកាស​ឈ្មោះ​រង្វាន់​​រថយន្ត​ទំនើប ROLLS ROYCE PHANTOM​ឆ្នាំ 2015 មួយ​គ្រឿង ដែល​មាន​តម្លៃ​ស្មើរ​នឹង 450,000 $លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ ទិញ ដី ឫ​ផ្ទះ​ណា​មួយ​ពី “បុរី ឃាង កលិកា” ដែល​មាន​ទឹក​ប្រាក់​ចាប់ពី 15,000$ ឡើង​ទៅ នោះ​លោក​អ្នក​ទទួល​បាន​ឆ្នោត​មួយ​សន្លឹង​ភ្លាមៗ៕

May be an image of road
No photo description available.
May be an image of brick wall and outdoors
No photo description available.
May be an image of outdoors
819 Shares
Copy link
Powered by Social Snap