• Fri. Apr 1st, 2022
88 Shares

កាលពីខែមីនាកន្លងទៅ លេចលឺព័ត៌មានថា កូនប្រុសមហាសេដ្ឋីប្រាក់លាន ភាព ហៀក អ្នកឧកញ៉ា លាង ម៉េង ទើបតែបញ្ជាទិញឧទ្ធម្ភាគចក្រម៉ូដែល Bell 429 ពីក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិក ឈ្មោះ Textron Inc.។ ឧទ្ធម្ភាគចក្រដ៏ទំនើប និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះគឺមានតម្លៃប្រហាក់ប្រហែល ៧លានដុល្លារសហរដ្ឋអាមេរិក។

ការបញ្ជាទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះត្រូវបានប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងអ្នកឧកញ៉ា លាង ម៉េង បញ្ជាក់ថា៖ «ដើម្បីបម្រើតម្រូវការនៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈររៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត នេះក៏បង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង ទៅលើឧទ្ធម្ភាគចក្រម៉ាក Bell ដែលបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែប្រើប្រាស់ឧទ្ធម្ភាគចក្រម៉ូដែល Bell 505s របស់ក្រុមហ៊ុន Bellron Textron Inc. ផងដែរ»។

The Bell 429 គឺជាយន្ដហោះប្រើថាមពលពន្លឺព្រះអាទិត្យផង និងម៉ាស៊ីនផង ដែលផលិតដោយក្រុមហ៊ុនឧទ្ធម្ភាគចក្រ Bell Helicopter – Textron Inc.។ Bell 429  ផលិតដំបូងបំផុតក្នុងឆ្នាំ ២០០៧ និងទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០០៩ ហើយក៏បន្តលក់ជូនអតិថិជនពាសពេញពិភពលោក។ 

ឧទ្ធម្ភាគចក្រដ៏ទំនើបមួយនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលស្គាល់ ពីបណ្ដាអ្នកប្រើប្រាស់នៅតាមបណ្ដាប្រទេសនានានៅជុំវិញពិភពលោក។ The Bell 429 បំពាក់ដោយម៉ាស៊ីនប្រភេទ 2x Pratt & Whitney Canada PW207D1/D2 Turboshaft អាចហោះហើរលើអាកាស ក្នុងល្បឿនអតិបរមា 278 km/h និងអាចហោះបានចម្ងាយដល់ទៅ 715 Km និងរយៈកម្ពស់ខ្ពស់បំផុតដល់ 6 Km ក្នុងលំហអាកាស៕

សូមទស្សនាវីដេអូ៖

88 Shares
Copy link
Powered by Social Snap