• Tue. Mar 15th, 2022

ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ធំបំផុត​​នៅ​ស្រុក​ខ្មែរ បន្ថែម​​រសជាតិ​ភេសជ្ជៈ​ថ្មី​ប៉ូ​វកម្លាំង សម្បូរ​វិតាមីន ៤ មុខ

609 Shares

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបង្កើតបន្ថែមរសជាតិថ្មីនៃភេសជ្ជៈប៉ូវកម្លាំងវើក ដែលមានឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង។

វើក អាយស៊ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និងB12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទានស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។

លោកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ថា ខ្មែរ ប៊ែវើរីជីស សម្រេចចិត្តបង្កើតបន្ថែមផលិតផលថ្មី វើក អាយស៊ី ឃូល WURKZ ICY COOL ដាក់ចេញទៅក្នុងទីផ្សារ ដើម្បីបន្តក្លាយជាជម្រើសទី១ របស់អតិថិជន តាមរយៈការផ្តល់ជម្រើសផលិតផលកាន់តែទូលំទូលាយ និងប្លែកជានិច្ច។

ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ២០០៩។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ មានគុណភាពខ្ពស់ និងទំនួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ ផលិតផលរបស់ក្រុមហ៊ុនរួមមាន ស្រាបៀរ កម្ពុជា ស្រាបៀរគូដូ ភេសជ្ជៈ ប៉ូវ កម្លាំងវើក ទឹកក្រូចអាយស៍ និង ទឹក បរិសុទ្ធ កម្ពុជា ដែលត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ និងទទួលបានពានរង្វាន់ជាច្រើន។ ក្រុមហ៊ុនបានបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ប្រមាណជាង ១០០០ នាក់ និងរាប់សែននាក់ដោយប្រយ៉ោលក្នុងពេលបច្ចុប្បន្ន៕

609 Shares
Copy link
Powered by Social Snap